CAMSOC សម្ពោធ​ផ្ទាំង​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ចំ​ថ្ងៃ​ទិវា​អូឡាំពិក​

2021/06/23 10:43:01 am        102

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នឹង​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនានេះគឺ​ការ​សម្ពោធ​នូវ​ផ្ទាំង​ផ្សព្វ​ផ្សាយ​ផ្លូវការ​នូវ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ចំ​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) រៀបចំ​ទិវា​អូឡាំពិក​លើក​ទី​១២៧ ឆ្នាំ​២០២១។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC និង​ជា​អគ្គលេខាធិការ NOCC បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​ផ្សព្វផ្សាយផ្ទាំង​ផ្សព្វផ្សាយ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះធ្វើឡើង​ចំ​ថ្ងៃ​ទិវា​អូឡាំពិក គឺ​ដើម្បី​អបអរសាទរ​កម្មវិធី​ប្រចាំ​ឆ្នាំនេះ​ផង និង​បំផុស​ស្មារតី​មហាជន សាធារណជន និង​យុវជន​ឲ្យ​បាន​ដឹង​ថា ឆ្នាំ​២០២៣ កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផង ពិសេស​ដើម្បី​ផ្សព្វ​ផ្សព្វផ្សាយ​នូវ​យុទ្ធនាការ “​យើង​នាំគ្នា​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​​ឆ្នាំ​២០២៣ ទាំង​អស់​គ្នា​”។​ ​គួរ​បញ្ជាក់​ថា ទិវា​អូឡាំពិកនឹង​ប្រព្រឹត្ត​ទៅ​នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មិថុនា​នេះ ដោយមាន​ការចូលរួម​ពី​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ជាច្រើន ពិសេស​វត្តមាន​ភ្ញៀវកិត្តិយស ២​រូប​ដែល​នឹង​ចូលរួម​ចែករំលែក​បទពិសោធន៍ និង​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​ហាត់ប្រាណ​ដល់​បងប្អូន​ប្រជា​ពល ស្របតាម​ប្រធាន “​ហាត់ប្រាណ​នៅផ្ទះ​ជាមួយ​អត្ត​ព​លិ​ក​អូឡាំពិក​” គឺ​កីឡា​ការិនី ស៊ន សៀវ​ម៉ី និង​អតីត​កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ ហែម​ថុ​ន វិ​ទិ​នី។​

​ក្រឡេក​ទៅ​ចាប់អារម្មណ៍​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​វិញ មក​ទល់​ពេល​នេះ​កម្ពុជា​នៅ​សល់​ពេល​តែ ៦៨១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​គ្រោង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​បិទ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ មុន​កម្ពុជា​បន្ដ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់​ពី​ថ្ងៃ​ទី​០១-១០ ខែ​មិថុនា ឆ្នាំ​២០២៣ ដដែល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        107
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        121
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm