ឯកឧត្តម នេត សាវឿន ដឹកនាំប្រជុំសមាសភាពក្រុមការងារអន្ដរក្រសួងត្រួតពិនិត្យសារធាតុញៀន

2024/01/06 01:18:39 am        107

ភ្នំពេញ ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាសភាពក្រុមការងារអន្ដរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន។ 

យោងតាមសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការបង្កើតក្រុមការងារអន្ដរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន បានកំណត់ថា ក្រុមការងារនេះ មានទេសរដ្ឋមន្ដ្រី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានអមដោយអនុប្រធាន ចំនួន៦រូប និងសមាជិក ចំនួន១០រូប។

ក្រុមការងារអន្ដរក្រសួងនេះ មានភារកិច្ចដូចជាប្រមូលព័ត៌មានពាក់ព័ន្ធការនាំចូល នាំចេញ ដឹកជញ្ជូន រក្សាទុក ជួញដូរ ប្រើប្រាស់ និងសន្និធិសារធាតុ ដែលបានប្រើប្រាស់នៅក្នុងវិស័យដូចមានចែងក្នុងប្រការ២ នៃសេចក្ដីសម្រេចនេះ។ គ្រប់គ្រងការចរាចរ ការជួញដូរ ការរក្សាទុកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ សំដៅទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់ និងការ លួចបង្វែរពីជំនួញស្របច្បាប់ ទៅផលិតគ្រឿងញៀនខុសច្បាប់ជាដើម។

 ក្រុមការងារចុះត្រួតពិនិត្យការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហត្រាស ដែលទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ច និងនៅ ទីកន្លែងផ្សេងទៀត ដែលសង្ស័យមានការចែកចាយ និងការប្រើប្រាស់សារធាតុញៀន សារធាតុ គីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់។ ត្រួតពិនិត្យផ្ទៀងផ្ទាត់រាល់ឯកសារទាក់ទងនឹងអាជ្ញាបណ្ណនាំចូលសារធាតុគីមីផ្សំរបស់បណ្ដ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានទទួលអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួង ស្ថាប័ន មានសមត្ថកិច្ច - តាមដានត្រួតពិនិត្យរាល់ផែនការផលិតរបស់ក្រុមហ៊ុន សហគ្រាសឱសថ លើបទដ្ឋានបច្ចេកទេស ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់វត្ថុធាតុដើម មានលក្ខណៈជាសារធាតុដែលមានឥទ្ធិពល ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ

ក្រុមការងារផ្តល់យោបល់ជូនប្រធាន អ.ជ.ប.គ.ញ. ដើម្បីចាត់វិធានការគ្រប់គ្រងនិងត្រួតពិនិត្យការនាំ ចេញ នាំចូល ការដឹកជញ្ជូន រក្សាទុក ការជួញដូរ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីធានាសុវត្ថិភាព និងបង្ការទប់ស្កាត់ការប្រើប្រាស់ខុសច្បាប់ និងការលួចបង្វែរពីជំនួញស្របច្បាប់យកទៅផលិតគ្រឿងញៀនខុសច្បាប់ជាដើម៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        138
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm