បណ្ដាមេដឹកនាំអ៊ីរ៉ង់ប្ដេជ្ញាសងសឹក នៅឯពិធីបុណ្យសព សម្រាប់ជនរងគ្រោះពីការបំផ្ទុះគ្រាប់បែក

2024/01/06 05:53:43 am        401

ប្រធានាធិបតីអ៊ីរ៉ង់ និងអគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅថ្ងៃសុក្រ (ទី៥ ខែមករា) នេះ បានប្តេជ្ញាសងសឹក នៅឯកន្លែងប្រារព្ធពិធីបុណ្យសព សម្រាប់ជនរងគ្រោះពីការបំផ្ទុះគ្រាប់បែក កាលពី ២ថ្ងៃមុន ដែលជាស្នាដៃរបស់ក្រុមរដ្ឋឥស្លាម។

កាលពីថ្ងៃពុធ (ទី៣ ខែមការា) ក្នុងទីក្រុង Kerman មនុស្សជិត ១០០នាក់ ត្រូវបានសម្លាប់នៅឯពិធីរំលឹកខួបសម្រាប់មេបញ្ជាការជាន់ខ្ពស់ លោក Qassem Soleimani ដែលត្រូវបានធ្វើឃាតនៅប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំ២០២០ ដោយយានដ្រូនរបស់សហរដ្ឋអាមេរិក។

ក្រុមរដ្ឋឥស្លាម កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) បាននិយាយថា សមាជិករបស់ខ្លួន ២នាក់ បានបំផ្ទុះគ្រាប់បែកជាប់នឹងខ្សែក្រវាត់ នៅក្នុងក្រុមមនុស្សដ៏ណែនណាន់តាន់តាប់ ដែលបានប្រមូលផ្តុំគ្នានៅទីបញ្ចុះសព ក្នុងទីក្រុងភាគអាគ្នេយ៍។ ដោយសំដៅទៅលើក្រុមរដ្ឋឥស្លាម ឧត្តមសេនីយ៍ឯកលោក Hossein Salami ដែលមេបញ្ជាការរបស់ IRGC បាននិយាយនៅឯពិធីបុណ្យសពថា៖ «យើងនឹងស្វែងរកអ្នកគ្រប់ទីកន្លែងទាំងអស់ ដែលអ្នកនៅ»។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកប្រធានាធិបតី Ebrahim Raisi បាននិយាយថា៖ «សត្រូវរបស់យើងអាចមើលឃើញអំណាចរបស់អ៊ីរ៉ង់ ហើយពិភពលោកទាំងមូលដឹងពីកម្លាំង និងសមត្ថភាពរបស់ក្រុមនេះ។ កងកម្លាំងរបស់យើងនឹងសម្រេចពីទីកន្លែង និងពេលវេលា ដើម្បីចាត់វិធានការ»។

ទូរទស្សន៍រដ្ឋបានបង្ហាញមនុស្សម្នាយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសាសនា Imam Ali ក្នុងទីក្រុង Kerman ជាកន្លែង ដែលក្រុមគ្រួសារបានយំសោកលើមឈូស ដែលដាក់ជាជួរ និងរុំដោយទង់ជាតិអ៊ីរ៉ង់។ អ្នកកាន់ទុក្ខបានស្រែកថា «សងសឹក សងសឹក« «ស្លាប់ទៅអាមេរិក» និង «ស្លាប់ទៅអ៊ីស្រាអែល»។

ទីក្រុងតេអេរ៉ង់ តែងតែចោទប្រកាន់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកថា គាំទ្រក្រុមសកម្មប្រយុទ្ធប្រឆាំងអ៊ីរ៉ង់ ដែលបានធ្វើការវាយប្រហារ នាពេលកន្លងមក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm