
ខណៈសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្ដនោះ អ៊ុយក្រែន កំពុងពិនិត្យមើលលទ្ធភាពដែលអាចផ្លាស់ប្ដូរច្បាប់កែណ្ឌទ័ពដើម្បីឲ្យក្រុងគីវអាចកោះហៅអ្នកប្រយុទ្ធបន្ថែម និងចាត់វិធានការក្ដៅទៅលើការគេចវេះពីកែណ្ឌទ័ព។
ប្រទេសអ៊ុយក្រែនបានប្រកាសច្បាប់អាជ្ញាសឹកក្នុងខែកុម្ភៈឆ្នាំ២០២២ នៅពេលដែលរុស្ស៊ី បានបើកការវាយលុក និងបានចាប់ផ្ដើមប្រមូលផ្ដុំជនស៊ីវិលឲ្យចូលបំរើទ័ព។
មានលំហូរអ្នកប្រយុទ្ធស្ម័គចិត្ដជាច្រើននាក់បានចូលរួមប្រយុទ្ធនៅពេលសង្រ្គាមដំបូងប៉ុន្ដែចំនួននេះ បានថយចុះតាំងពីពេលនោះមក។
កាលពីខែមុន ប្រធានាធិបតី លោកវ៉្លូឌីមៀ ហ្សេលិនស្គី បាននិយាយថា យោធាបានស្នើសុំកោះហៅទ័ព៥០០.០០០នាក់បន្ថែមទៀត។
នេះគឺជាចំនួនដ៏ច្រើនសម្បើម ហើយលោកអាចនិយាយបានថា លោកត្រូវការទឡ្ហករណ៍បន្ថែមដើម្បី
អោយមានការគាំទ្រគំនិតនេះ។
នេះជាបញ្ហាទាក់ទងនឹងមនុស្ស ទាក់ទងនឹងយុត្ដិធម៌ សមត្ថភាពការពារជាតិ និងបញ្ហាហិរញ្ញវត្ថុ។
ដើម្បីបង្កើនទ័ពបម្រុង សំណើច្បាប់ បានតម្រូវឲ្យបន្ថយអាយុជាប់ទាហានកែណ្ឌ
សំរាប់ភារកិច្ចប្រយុទ្ធ ពីអាយុ២៧ឆ្នាំមក២៥ឆ្នាំ។
ច្បាប់នេះ វាក៏បានបង្កឲ្យមានភាពចម្រូងចម្រាសតាមរយៈការផាកពិន័យធ្ងន់ធ្ងរទៅលើអ្នកគេចវេះ
ផងដែរ។
ពោលគឺពួកគេអាចនឹងត្រូវប្រឈមនឹងបម្រាមធ្វើជំនួញអចលនទ្រព្យ ហើយនឹងត្រូវបានហាមប្រាមមិនឲ្យធ្វើដំណើរចេញទៅក្រៅប្រទេស ឬបើកបរឡើយ។
ពួកគេក៏អាចត្រូវបានបដិសេធន៍មិនឲ្យមានប្រាក់កម្ចី ឬសេវាកម្មរបស់រដ្ឋផងដែរ។
សេចក្តីស្នើច្បាប់កំណែនដោយឡែកមួយទៀតបានស្នើឲ្យបង្កើនការផាកពិន័យលើជនណាដែលប្រឆាំងនឹងច្បាប់កំណែនទ័ព។
ហើយរយៈពេលជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំឡើងសម្រាប់ជនណាដែលបដិសេធន៍មិនឲ្យមានការត្រួត
ពិនិត្យផ្នែកវេជ្ជសាស្រ្ដយោធា។
សំណើច្បាប់នេះ បានប្រឈមនឹងការរិះគន់ពីសាធារណជន និងអ្នកនយោបាយមួយចំនួន ដែលក្នុងនោះ ស្នងការសិទ្ធិមនុស្សរបស់សភា បាននិយាយថា ក្នុងចំណោមច្បាប់នោះ មានមានមួយចំនួនគឺមិនស្របតាមរដ្ឋធម្មនុញ្ញឡើយ៕