ខេត្តព្រះសីហនុត្រូវបានមហាជនបោះឆ្នោតគាំទ្ររៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អដាច់គេ

2024/01/06 05:08:01 pm        179

ព្រះសីហនុ ៖ នៅថ្ងៃទី៦ ខែមករា ក្រសួងទេសចរណ៍បានសម្រេចចេញផ្សាយលទ្ធផលខេត្តចំនួន៣ ក្នុងនោះខេត្តព្រះសីហនុ ត្រូវបានមហាជន បោះឆ្នោតគាំទ្រជាប់លំដាប់លេខ១ នៅក្នុងការរៀបចំលំអរទីក្រុង ចូលរួមប្រកួតប្រជែង “ ទីក្រុងដែលមានពិធីឆ្លងបុណ្យឆ្លងឆ្នាំសកលល្អជាងគេ Best Coundown City of The Year 2023 -2024 ” ។

​ក្នុងសេចក្តីជូនដំណឹង របស់គណៈកម្មការធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានប្រកាសលទ្ធផលជាផ្លូវការថា ទីក្រុងនៃខេត្តចំនួន៣ បានជាប់ជ័យលាភី មានមហាជន បោះឆ្នោតគាំទ្រច្រើនជាងគេ លើការងាររៀបចំតុបតែង រៀបចំទីក្រុងបានល្អជាង នៅក្នុងពិធីបុណ្យឆ្លងសកល២០២៣ ឈានចូលឆ្នាំ២០២៤ ហើយខេត្តទាំងបីនោះ រួមមាន៖ ទី១ ខេត្តព្រះសីហនុ ទី៣ ខេត្តបាត់ដំបង និងទី៣ ខេត្តសៀមរាប។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងថា ជាក់ស្តែងនៅក្នុង ការប្រកួតប្រជែង “ ទីក្រុងដែលមានពិធីឆ្លងបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ” គឺមានខេត្តរាជធានី ទាំងអស់បានរៀបចំទីក្រុងរបស់ខ្លួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ហើយគណៈកម្មាធិការជាតិតម្លៃទីក្រុងស្អាត បានបើកប្រព័ន្ធអនឡាញឲ្យមហាជនវាយតម្លៃរយៈពេល៤៨ម៉ោង ពោលចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង៥ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន ថ្លែងថា នៅក្នុងប្រព័ន្ធបានកំណត់ឲ្យមហាជនវាយតម្លៃលើលក្ខណៈសម្បត្តិពិសេសរៀបចំតុបតែងទីក្រុងចំនួន៤ រួមមាន៖ ទី១ ការរៀបចំតុបតែងរចនាលំអរទីក្រុងគោលដៅ ទី២ រៀបចំយកចិត្តទុកដាក់លើបញ្ហាអនាម័យ បរិស្ថានក្នុងទីក្រុង ទី៣ ការៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរទៅកម្សាន្ត ទី៤ ការរៀបចំកម្មវិធីកម្សាន្តរីករាយជូនភ្ញៀវ នៅក្នុងទីក្រុង។

ឯកឧត្តម ថ្លែងថា នៅក្នុងដំណើរប្រកាសប្រព័ន្ធកេហទំព័ររបស់ក្រសួងទេសចរណ៍ឲ្យមហាជនធ្វើវាយតម្លៃក្នុងរយៈពេល៤៨ម៉ោងនោះ គឺមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងមហាជនបានចូលប្រព័ន្ធបោះឆ្នោតវាយតម្លៃនៅគ្រប់ទីក្រុងគោលដៅ នៅតាមបណ្តាខេត្តរាជធានីទាំងអស់ទូទាំងប្រទេស ហើយជាលទ្ធផល គឺគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ធ្វើការជ្រើសរើសតែខេត្តចំនួន៣ប៉ុណ្ណោះ ដើម្បីផ្តល់ជ័យលាភី ដែលនឹងត្រូវបានផ្តល់ពានរង្វាន់ និងប្រគល់នៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត នាពេលខាងមុខនេះ។

​អត្ថបទ ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        155
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm