ពលករខ្មែរធ្វើការក្រៅប្រទេស ផ្ញើប្រាក់មកផ្ទះប្រមាណ ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ

2024/01/06 05:37:34 pm        170

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើដែលបងប្អូនពលកររស់នៅ និងធ្វើការក្រៅប្រទេស ដែលបានផ្ញើប្រាក់ជូនក្រុមគ្រួសារចំនួនប្រហែល ៣ពាន់លានដុល្លារ ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើន សេដ្ឋកិច្ចជាតិ ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១,៣៥៦,៦១៦នាក់ (ស្រីចំនួន៥៥២,៨៥១នាក់) ក្នុងនោះរួមមាន៖ ប្រទេសថៃ ចំនួន ១,២៦២,១៧៥នាក់ , សាធារណរដ្ឋកូរ៉េ ៥០,៩៧០នាក់ , ប្រទេសជប៉ុន ២០,០៥៦នាក់ , ប្រទេសម៉ាឡេស៊ី ២២,២៦២នាក់ , ប្រទេសសិង្ហបុរី ៨៧១នាក់, តំបន់រដ្ឋបាលពិសេសហុងកុង ២១៨នាក់ និងអារ៉ាប់ប៊ីសាអូឌីត ៦៤នាក់។

 ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តដល់យុវជនខ្មែរទាំងអស់ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឲ្យបានច្រើន ពីព្រោះថា ចាប់ពីឆ្នាំ២០២៤នេះតទៅ ក្រសួងការងារនឹងផ្តល់អាទិភាពក្នុងការបញ្ជូនពលករទៅក្រៅប្រទេស មិនថាប្រទេសណាទេ ពោលគឺ ឲ្យតែមានទីផ្សារការងារគឺនឹងបញ្ជូនពលករដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងជំនាញវិជ្ជាជិវៈខ្ពស់ ដើម្បីទៅធ្វើការនៅទីនោះ។ ឯកឧត្តម បានបន្តថា ការដែលយើងពុំមានជំនាញ គឺជាឱកាសមួយដែលយើងអាចនឹងរៀននៅកម្ពុជា ពីព្រោះថា រដ្ឋាភិបាលកំពុងបើកឲ្យមានការចុះឈ្មោះការរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលមានជំនាញចំនួន ៣៨ជំនាញនៅកម្ពុជា។ ទី២.សម្រាប់ពលករកម្ពុជាដែលធ្វើការ និងស្នាក់នៅប្រទេសកូរ៉េ រដ្ឋាភិបាលបានផ្តល់អាទិភាពដំបូងដល់បងប្អូនពលករខ្មែរយើងចំពោះការធ្វើលិខិតឆ្លងដែន និងពន្យាប៉ាស្ព័រ (លិខិតឆ្លងដែន) នៅទីនោះតែម្តង ដែលនេះគឺជាចំណុចល្អណាស់ ក្នុងការកាត់បន្ថយការធ្វើដំណើរពីកូរ៉េមកកម្ពុជា ការចំណាយសំបុត្រយន្តហោះ ក៏ដូចជាការចំណាយផ្សេងៗដែលធ្វើឲ្យបងប្អូនអាចរក្សាបានចំណូលខ្ពស់ ហើយអាចងាយស្រួលក្នុងការបំពេញ និងការទទួលបានប៉ាស្ព័រ និងការពន្យាប៉ាស្ព័រ។ ដោយឡែក ទី៣.សូមអំពាវនាវឲ្យបងប្អូនយើងទាំងអស់ មិនថាពលករនៅកូរ៉េ ជប៉ុន ក៏ដូចជាបណ្តាប្រទេសផ្សេងៗសូមទំនាក់ទំនងស្អិតរមួតជាមួយស្ថានទូតខ្មែរនៅក្រៅប្រទេសទាំងនោះ ក្នុងករណីមានបញ្ហាអ្វីមួយ សូមទំនាក់ទំនងដើម្បីពិគ្រោះយោបល់ និងសុំអន្តរាគមន៍ក្នុងការជួយដល់បងប្អូនឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ពលករដែលធ្វើការនៅប្រទេសថៃ ជាមធ្យមទទួលបានប្រាក់ខែប្រមាណ ៤០០ដុល្លារ ក្នុង១ខែ , ម៉ាឡេស៊ី ទទួលបានប្រាក់ខែ ៣៤០ដុល្លារ , អារ៉ាប៊ីសាអូឌីត ទទួលបានប្រាក់ខែ ៤០០ដុល្លារ , ជប៉ុន ទទួលបានប្រាក់ខែ ១,៤០០ដុល្លារ , សិង្ហបុរី ទទួលបានប្រាក់ខែ ៥០០ដុល្លារ , កូរ៉េខាងត្បូង ទទួលបានប្រាក់ខែ ១,៥០០ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុង ទទួលបានប្រាក់ខែ ៥៩១ដុល្លារ ក្នុង១ខែ ហើយពលករទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យម មានប្រមាណជាង ២,៩ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕ ដោយ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        106
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        56
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm