វិទ្យាស្ថានបច្ចេកទេសពោធិ៍សាត់ ត្រៀមរួចរាល់សម្រាប់បវេសនកាល ខណៈយុវជនក្រីក្រជាង ៦០០នាក់ចុះឈ្មោះចូលរៀន

2024/01/06 09:59:13 pm        147

ពោធិ៍សាត់ ៖ លោក លឹម ឆៃគ្រី នាយកវិទ្យាស្ថានបច្ចេកទេសពោធិ៍សាត់បានឱ្យដឹងនៅថ្ងៃទី៦ មករា នេះថា វិទ្យាស្ថានរបស់លោកបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយដូចជា ថ្នាក់រៀន បន្ទប់ពិសោធន៍ និងអនុវត្តន៍ផ្ទាល់ គ្រូដែលមានសមត្ថភាព បទពិសោធន៍លើការបង្រៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ការសម្អាតបរិស្ថាន និងសម្ភារៈបច្ចេកទេសផ្សេងៗផងដែរ។ 

ការលើកឡើងបែបនេះបន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួងការងារនឹងបើកបវេសនកាលថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។ 

បើតាមលោកនាយកវិទ្យាស្ថានរូបឱ្យដឹងថា ក្រៅពីការត្រៀមលក្ខណៈសម្បត្តិសម្រាប់ថ្នាក់ដំបូងនៅថ្ងៃទី១៥ មករា នេះ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានប្រមាណ ៦៤៥នាក់ ស្រី២៩៦នាក់ ចាប់តាំងពីប្រកាសឱ្យអនុវត្តន៍ជាផ្លូវការការបណ្តុះបណ្តាលថ្នាក់ជាតិនេះកាលពីថ្ងៃទី១៥ វិច្ឆិកា ២០២៣ កន្លងទៅ។ ក្នុងចំណោម ១០ វិស័យ និង៣០ជំនាញរបស់ក្រសួងការងារសម្រាប់ការបណ្តុះបណ្តាលថ្នាក់ជាតិនេះ វិទ្យាស្ថានបានជ្រើសរើសវិស័យចំនួន៨ និងជំនាញចំនួន១២។

 ក្នុងនោះ វិស័យសំណង់ វិស័យអគ្គិសនី និងថាមពល វិស័យកម្មន្តសាល វិស័យមេកានិចទូទៅ និងមេកានិចរថយន្ត វិស័យព័ត៌មានវិទ្យា វិស័យសេវាកម្ម វិស័យបរិក្ខាត្រជាក់ និងកម្តៅ និងជាចុងក្រោយវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ដោយឡែកមាន ជំនាញការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងប្រព័ន្ធម៉ូទ័រអគ្គិសនី ការផ្សារអគ្គិសនី ការថែរទាំ និងជួសជុលរថយន្ត ការថែរទាំជួសជុលម៉ាស៊ីត្រជាក់រថយន្ត ក្រាហ្វិកដោយកុំព្យូរទ័រ សេវាកម្មកុំព្យូទ័រ សេវាកម្មសម្អាងកាយ សេវាកម្មបរិក្ខាត្រជាក់ ក្នុងគេហដ្ឋាន និងការចញ្ចឹមត្រីប្រា។ 

លោកបន្ថែមថា៖ «ជំនាញទាំងអស់នេះសុទ្ធសឹងតែមានទីផ្សារការងារល្អនៅក្នុងខេត្ត ប្រាក់ចំណូលសមរម្យ ហើយសិស្សអាចជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ដែលវិទ្យាស្ថានបានដាក់ជូនខាងលើដោយសេរី។ វិទ្យាស្ថានក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបណ្តុះបណ្តាលថ្នាក់ដំបូងនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៤ ខាងមុខនេះ»។ 

សម្រាប់ការបណ្តុះបណ្តាលថ្នាក់ជាតិនេះវិញ លោកមើលឃើញថា ជាការយុទ្ធសាស្រ្តមួយជំរុញ និងលើកកម្ពស់សមត្ថភាពជំនាញរបស់យុវជនមកពីគ្រួសារក្រីក្រ ដែលយ៉ាងហោចណាស់មានជំនាញមួយសម្រាប់ជីវិតដើម្បីប្រកបរបរការងារក្នុងគ្រួសារ។ ជាពិសេសនោះការបណ្តុះបណ្តាលថ្នាក់ជាតិនេះដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពល្អប្រសើនាពេលអនាគតផងដែរ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        162
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        139
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm