លោក តាំង យឿន ណែនាំឱ្យយុវជនក្រីក្រត្រូវមានជំនាញមួយយ៉ាងតិចក្នុងជីវិត ដើម្បីជីវភាពប្រសើរ

2024/01/06 11:34:50 pm        100

ភ្នំពេញ ៖ ឯកឧត្តម តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ត្រៀមបណ្តុះបណ្តាលជំនាញយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ៨២៨នាក់ ជាមួយជំនាញចំនួន១៤ ក្នុងការជម្រុញឱ្យពួកគេមានជំនាញជាក់លាក់មួយយ៉ាងតិច ដើម្បីសម្រួលជីវភាពគ្រួសារកាន់តែប្រសើរឡើង នៅក្នុងទីផ្សារប្រគួតប្រជែងបច្ចុប្បន្ន។ 

នៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ ការមានជំនាញត្រឹមត្រូវគឺចាំបាច់សម្រាប់ធ្វើឱ្យជីវិតប្រសើរឡើង។ ដោយឡែកជំនាញនីមួយៗ ដែលវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈបណ្តុះបណ្តាលនេះ ស្ថិតក្នុងវិស័យសំខាន់ៗ មានតម្រូវការទីផ្សារការងារខ្ពស់ ដែលធ្វើឱ្យសិស្សងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ បន្ថែមពីនេះ ជំនាញ បានអភិវឌ្ឍន៍ពីការប្រើប្រាស់កម្លាំងពលកម្ម ជំនួសមកវិញដោយធនធានប្រើប្រាស់ដោយជំនាញ។ 

ឯកឧត្តម តាំង យឿន មានប្រសាសន៍ថា «ជំនាញនេះមានលក្ខណៈបទបែន សិក្សារយៈពេលខ្លី ងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីជីវភាពគ្រួសារខ្លួន ម្យ៉ាងទៀតយុវជនម្នាក់ត្រូវមានជំនាញយ៉ាងតិចមួយក្នុងជីវិត»។

ម្យ៉ាងវិញទៀត ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានបន្ថែមគ្រូបច្ចេកទេស មានបទពិសោធន៍ច្រើនឆ្នាំ ឧបរកណ៍ប្រើប្រាស់ទំនើបៗ និងដៃគូសហការពីបណ្តាក្រុមហ៊ុនឯកជន បង្កើនភាពងាយស្រួលសម្រាប់និស្សិតចុះហាត់ការនិងរកការងារធ្វើ។ 

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        70
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm