សម្តេចធិបតី៖ មូលធនមនុស្ស គឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបាននូវគោលដៅ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

2024/01/07 02:06:02 am        137

ភ្នំពេញ÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស យុវជនចំនួន ១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ នេះបើការផ្សាយចេញពីប្រពន្ធ័តេឡាក្រាមផ្លូវការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET 1,5M សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់)។

ក្នុងចំណោមសិស្សទាំង ២០ ៣៩៣នាក់នោះ សរុបទាំងតាមបណ្តារាជធានី-ខេត្ត ដូចជា រាជធានីភ្នំពេញ ចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់) ខេត្តបាត់ដំបង ចំនួន ២ ៤៩៩នាក់ (ស្រី ១ ០៨៣នាក់) ខេត្តសៀមរាប ចំនួន ១ ៤២៨នាក់ (ស្រី ៣២៧នាក់) ខេត្តកណ្តាល ចំនួន ៧៥៥នាក់ (ស្រី ២១៥នាក់) ខេត្តព្រះសីហនុ ចំនួន ៧១៨នាក់ (ស្រី ២៤៧នាក់)និងតាមបណ្ដាខេត្តផ្សេងៗ ចំនួន ៧ ០៨៨នាក់ (ស្រី ២ ៥៣៩នាក់) ។

បន្ថែមពីនោះ ក្នុងចំណោមអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ ២០ ៣៩៣នាក់ បានបែងចែកទៅតាមជំនាញដូចជា ជំនាញសំណង់ ចំនួន ៣ ០៤៩នាក់ (ស្រី ៤៥២នាក់)ជំនាញអគ្គិសនី និងថាមពល ចំនួន ៦០៤នាក់ (ស្រី ៦៥នាក់) ជំនាញអេឡិចត្រូនិក ចំនួន ៤៤៩នាក់ (ស្រី ៦៦នាក់) ជំនាញកម្មន្តសាល ចំនួន ១៥៣នាក់ (ស្រី ១០នាក់) ជំនាញមេកានិចទូទៅ/មេកានិចរថយន្ត ចំនួន ៣ ១២២នាក់ (ស្រី ១៤០នាក់)ជំនាញធុរកិច្ច និងព័ត៌មានវិទ្យា ចំនួន ៦ ៥៦៩នាក់ (ស្រី ៣ ៤៧១នាក់) ជំនាញសេវាកម្ម ចំនួន ១ ១៩៨នាក់ (ស្រី ១ ០១៨នាក់) ជំនាញបរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៣ ០៥១នាក់ (ស្រី ១០១នាក់) ជំនាញទេសចរណ៍ ចំនួន ១ ២០៥នាក់ (ស្រី ៩០៦នាក់) និងជំនាញកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៩៩៣នាក់ (ស្រី ៧៧៨នាក់) ។

គូសរំលេចផងដែរថា កាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានអនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ» ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពបំផុតនៃរាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm