ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ចូលរួមអបអរសាទរ ទិវាជ័យជម្នះ ៧មករា ជាមួយប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត

2024/01/07 07:46:43 pm        369

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ត្រូវនឹងខួបលើកទី ៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋ អាជ្ញាធរ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងយុវជន ប្រមាណ ៥ ពាន់នាក់ បាននាំគ្នាប្រារព្ធពិធីអបអរសាទរ ទិវាជ័យជម្នះ ៧មករា យ៉ាងអធិកអធម។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត។ ពិធីអបអរសាទរ ទិវាជ័យជម្នះ ៧ មករា គឺជាការរំលឹកដល់ការលះបង់ និងពលិកម្មរបស់យុទ្ធជន យុទ្ធនារីក្លាហាន និងថ្នាក់ដឹកនាំជំនាន់មុន ដែលបានបូជាជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីជ្រោះមរណៈនៃបនប្រល័យពូជសាសន៍ប៉ុលពត។

ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្នាមញញឹម បានសម្តែងនូវក្តីអំណរសាទរជាមួយបណ្តាសមិទ្ធផលដែលខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូលសម្រេចបានក្នុងរយៈកាល ៤៥ឆ្នាំចុងក្រោយនេះ ដែលទទួលបានការរីកចម្រើនលើគ្រប់វិស័យ។ នៅក្នុងសុន្ទរកថារបស់សម្តេចប្រធានគណបក្ស ដែលបានអានដោយ ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកនូវវីរភាព និងបេសកកម្មជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំ ជាអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ និងដំណើរស្វែងរកសន្តិភាពប្រកបដោយជោគជ័យ ដោយបានបញ្ចប់បានទាំងស្រុងនូវជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។ ជាមួយគ្នានោះដែរ សម្តេចក៏បានធ្វើការគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តខ្ពស់របស់គណបក្សក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីមិទ្ទីង អបអរសាទរខួបលើកទី ៤៥ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ក្រៅពីការស្តាប់សុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចប្រធានគណបក្ស និងពិធីគោរពវិញ្ញាណក្ខន្ធ ក៏មានការសម្តែងទស្សនីយភាពចម្រុះមហាជន ដោយសិល្បករ សិល្បការិនីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងការព្រលែងព្រាប និងបង្ហោះប៉ោងប៉ោង ជានិមិត្តរូបនៃការគោរពដឹងគុណ និងអរគុណដល់សន្តិភាពផងដែរ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        75
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm