
កណ្តាល៖ នៅព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែង និងពលរដ្ឋ ប្រមាណជាង៣០០០នាក់ បានប្រារព្វខួបលើកទី៤៥ ទិវាជ័យជម្នះ៧ មករា ឆ្នាំ១៩៧០ ឆ្នាំ២០២៤ នៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងឱកាសនេះ ពិតជាមានក្តីសប្បាយរីករាយចំពោះការប្រារព្ធទិវាជ័យជម្នះ ៧ មករា ដែលជាថ្ងៃកំណើតទី២ និងសូមដឹងគុណអតីតយុទ្ធជន យុទ្ធនារី ដែលបានតស៊ូប្រយុទ្ធ ដើម្បីបញ្ចប់សង្គ្រាមនៃរបបបនប្រល័យពូជសាសន៍ប៉ុល ពត រំដោះពលរដ្ឋទូទាំងប្រទេសរួចផុតពីការកាប់សម្លាប់ព្រៃផ្សៃ និងសូមគាំទ្ររាជរដ្ឋាភិបាល បង្កើតឲ្យមានប្រារព្វទិវាសន្តិភាពរបស់កម្ពុជារៀងរាល់ឆ្នាំ និងមានការឈប់សំរាកពីការងារមួយថ្ងៃ ដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់មានការចង់ចាំថាសន្តិភាពងាយស្រួលបំផ្លាញ តែយើងលំបាករកសន្តិភាពមកវិញ នៅពេលប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម។
អ្នកឧកញ៉ា ទ្រី ភាព បានថ្លែងថា ប្រទេសជាតិ មានសន្តិភាព ទើបប្រទេសមានការអភិវឌ្ឍ រីកចម្រើន មានផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងមានអ្វីៗទាំងអស់នៅគ្រប់មូលដ្ឋាន ហើយតាមរយៈការរួមគ្នា ប្រារព្វខួបជ័យជម្នះ៧ មករា ជាប្រវត្តិសាស្ត្រនេះ នឹងដាសតឿនកូនខ្មែរជំនាន់ក្រោយៗ អោយស្រឡាញ់សន្តិភាព និងមានស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងសូមលំឱនកាយ សង្រួមចិត្ត គោរពដល់ដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអណោចអធម និងអយុត្តិធម៌បំផុតក្នុងរបបដ៏ឃោរឃៅនេះ ។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រាព្វទិវាជ័យជម្នះ ៧ មករា លើកទី៤៥ នៅឃុំត្បែងនោះផងដែរ អ្នកឧកញ៉ា ទ្រី ភាពក៏បានឧបត្ថម្ភការធ្វើដំណើរ ហូបអាហារជូនពលរដ្ឋប្រមាណជាង ៣០០០នាក់ ក្នុងម្នាក់ៗ៣ម៉ឺនរៀល និងបានប្រកាសបើកការសិក្សាសាងសាង់ផ្លូវខូច ដើម្បីស្ថាបនាឡើងវិញ នៅក្នុងឃុំត្បែងផងដែរ បន្ទាប់ពីសមិទ្ធផលមួយចំនួននៅទីនេះ ដែលអ្នកឧកញ៉ា និងជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានស្ថាបនាកសាងឡើងជាច្រើន ដើម្បីបម្រើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនាពេលកន្លងមក៕







