ប្រទេសចិន សម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុនឧស្សាហកម្មការពារជាតិចំនួន៥របស់សហរដ្ឋអាមេរិក

2024/01/07 10:10:10 pm        608

អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអាទិត្យនេះ ថាប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មការពារជាតិចំនួន៥ របស់សហរដ្ឋអាមេរិក។

ថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសលក់អាវុធថ្មីទៅឲ្យកោះតៃវ៉ាន់ និងដាក់ទណ្ឌកម្មអាជីវកម្ម និងបុគ្គលមួយចំនួនរបស់ប្រទេសចិន ក្រោមលេសផ្សេងៗ។ អ្នកនាំពាក្យដដែល បានប្រកាសពីការសម្រេចចិត្តនេះ នៅពេលសួរអំពីវិធានការតបតរបស់ចិន។

អ្នកនាំពាក្យបាននិយាយថា ការលក់អាវុធរបស់អាមេរិកទៅឲ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន បំពានយ៉ាងខ្លាំងលើគោលការណ៍ចិនតែមួយ និងលក្ខខណ្ឌនៃសេចក្ដីថ្លែងការណ៍រួមទាំងបីរវាងចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៩៨២ និងទណ្ឌកម្មឯកតោភាគីខុសច្បាប់ដែលសហរដ្ឋអាមេរិកបានដាក់លើក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់ចិន ក្រោមលេសមិនពិតផ្សេងៗ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន។

ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ក៏ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ ហើយរំលោភលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងភាពស្របច្បាប់របស់ក្រុមហ៊ុន និងបុគ្គលរបស់ចិន។

អ្នកនាំពាក្យរូបនេះ បាននិយាយថា ប្រទេសចិន ជំទាស់យ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ ហើយបានតវ៉ា ចំពោះទង្វើរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        33
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        33
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm