ខេត្តពោធិ៍សាត់រៀបចំខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ

2024/01/08 04:44:27 am        197

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) ដែលបានរៀបចំធ្វើឡើងនៅលើបុរីវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ ដោយមានមន្ត្រីរាជការ សិស្សានុសិ្ស និងប្រជាពលរដ្ឋអញ្ជើញចូលរួមប្រមាណ៣០០០នាក់ ។

បន្ទាប់ពី ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានឡើងអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា រួចមក ក៏មានការសម្តែងឈុតឆាក “រឿងស្រមោលខ្មៅ” ដែលបានឆ្លុះបញ្ចាំងពីតថភាព ក្នុងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ដែលរៀបចំដឹកនាំសម្តែងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍លើកឡើងថា អង្គមិទ្ទិញយើងថ្ងៃនេះពិតជាមានអត្តន័យធំធេងណាស់ ព្រោះជាឱកាសរំលឹកឡើងវិញនូវមហាជ័យជម្នះ៧មករា១៩៧៩ លើរបបបនប្រល័យពូជសាន៍ប៉ុលពត។ យើងបានកសាងប្រទេសពីបាតដៃទទេ ដែលមានសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត បានខិតខំប្រឹងប្រែងដៃម្ខាងទប់សង្គ្រាមដៃម្ខាងអភិវឌ្ឍប្រទេស រហូតមានអ្វីៗគ្រប់យ៉ាងមកដល់សព្វថ្ងៃនេះ។ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិកាន់តែរីចំរើន និងប្រជាពលរដ្ឋរស់នៅមានសេចក្ដីសុខ។ ឯកឧត្តម កែវ រតនៈ ថានឹងទំនាក់ទំនងនាំយករោងចក្រមកដាក់នៅខេត្តពោធិ៍សាត់បន្ថែមទៀត ដើម្បីកូនចៅប្រជាពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ខែនិងប្រាក់ចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាមួយគ្នានេះឃុំអូរសោម ឃុំប្រមោយ និងឃុំថ្មដា ស្រុកវាលវែង ក៍នឹងត្រូវអភិវឌ្ឍន៍ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស តំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តឲ្យកាន់តែច្រើនទៅថ្ងៃអនាគត។

 ឯកឧត្តម កែវ រតនៈ សូមឲ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាពឲ្យនៅគង់វង្សជានិច្ច ដើម្បីផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បន្តអភិវឌ្ឍន៍ប្រទសឲ្យកាន់តែរីកចំរើនថែមទៀត៕

អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm