ពលរដ្ឋ​ជាង​៥​ម៉ឺន​គ្រួសារបាន​ទៅ​បើក​ថវិកា​រួចរាល់ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​ខ្ទប់​

2021/06/23 06:47:52 pm        566

ភ្នំពេញ ៖ ជុំវិញ​ការអនុវត្ត​កម្ម​វិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ ​គិត​ចាប់ពី​ពេល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី ​១០ មិថុនា មកទល់ពេលនេះ ​គឺមាន​គ្រួសារ​ទទួល​ផល​ចំនួន ៥៧៩០២ គ្រួសារ នៃ​ចំនួន​គ្រួសារ​ទទួល​ផល​សរុប ៦១៦៧៨ គ្រួសារ ​បានមក​បើក​សាច់ប្រាក់​នៅ​តាម​ភ្នាក់ងារ វី​ង រួចរាល់​។ នេះ​ជា​ការ​បញ្ជាក់ របស់​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព ​សង្គម នៃ​ក្រសួង​សង្គមកិច្ច​។

សម្រាប់​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ គឺ​កំពុង​ដំណើរ​ការ​បានល្អ​ប្រសើរ​។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក ឈួ​រ សុ​បញ្ញា ​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​ នៃ​ក្រសួង​សង្គមកិច្ច​។ លោក ​បន្តថា ក្នុងចំណោម​គ្រួសារ​ទទួល​ផល​សរុប ៦១៦៧៨​គ្រួសារ គឺ​មាន​គ្រួសារ​ចំនួន ៥៧៩០២ គ្រួសារ ដែល​ពួកគាត់​បាន​ទៅ​បើក​សាច់ប្រាក់​នៅ​តាម​ភ្នាក់ងារ វី​ង រួចរាល់​ដើម្បី​យក​ថវិកា​ទាំងនោះ​ប្រើប្រាស់​ទៅតាម​ភាព​ចាំបាច់​របស់ខ្លួន​។ ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ ជា​កម្មវិធី​ជំនួយ​សង្គម​ថ្មី​មួយ​ដែល​រាជរដ្ឋាភិបាល​បង្កើតឡើង​ភ្លាមៗ​ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង ដោយ​ការបិទ​ខ្ទប់​។

កម្មវិធី​នេះ ​ផ្តោត​សំខាន់​ជួយ​ដល់ គ្រួសារ​មាន​ជីវភាព​លំបាក ក្នុង​តំបន់​បិទ​ខ្ទប់​ក្នុង​ទីតាំង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល​ និង​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ​ដោយ​មិន​រាប់បញ្ចូល​គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌​មាន​សុពលភាព លើសពីនេះ​ក៏​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ឆ្លង​កូ​វីដ​-១៩​ ដែលមាន​ជីវភាព​លំបាក និង​គ្រួសារ​ដែល​មាន​សមាជិក​បាត់បង់​ជីវិត​ដោយសារកូ​វីដ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។

ចំពោះ​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ លោក ​ឈួ​រ សុ​បញ្ញា តែង​លើកឡើង​ឱ្យ​គ្រួសារ​ទទួល​ផល​ទាំងអស់ ត្រូវ​ប្រើប្រាស់​ថវិកា​ដែល​ទទួល​បាន​ពី​រាជរដ្ឋាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ ចំ​គោលដៅ ព្រោះ​កម្មវិធី​នេះ ​គឺ​អនុវត្ត​តែមួយ​ដង​ប៉ុណ្ណោះ ពុំ​ទទួល​បាន​ប្រចាំខែ​នោះទេ​។

ជាការ​គិតគូរ​បន្ថែម​ចំពោះ​គ្រួសារ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ពី​ការ​បិទ​ខ្ទប់ រាជរដ្ឋាភិបាល​ក៏បាន​អនុញ្ញាត​ឱ្យ​គ្រួសារ​ដទៃទៀត បន្ត​មក​ដាក់ពាក្យ​ស្នើសុំ​ការ​សម្ភាសន៍​ផងដែរ​។ ​ជាក់ស្ដែង​ខណៈពេល​នេះ មន្ត្រី​មូលដ្ឋាន​ដោយមាន​ការចូលរួម​ពី យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​កំពុង​បន្ត​ចុះ​សម្ភាសន៍​បន្ថែមទៀត ​ដោយ​ការ​សម្ភាសន៍​នេះ​មាន​រយៈពេល​មួយ​សប្ដាហ៍ ចាប់​រាប់​ពីថ្ងៃ​បិទ​បញ្ចប់​ការ​ដាក់​ពាក្យ​ស្នើសុំ​កាលពី​ថ្ងៃទី ១៧​មិថុនា កន្លងទៅ​។ តាម​ការ​បញ្ជាក់​របស់​ក្រសួងផែនការ ជា​ក្រសួង​សាម៉ី​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ទទួលផល ​បញ្ជាក់ថា ​គ្រួសារ​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​និង​ត្រូវ​សម្ភាសន៍​បន្ថែម​គឺមាន​ចំនួន ជាង​៦​ម៉ឺន​គ្រួសារ​បន្ថែមទៀត​៕

​អត្ថបទ​៖ ប៉ោ​គឹម​ហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm