មនុស្ស៩នាក់ បានស្លាប់ ខណៈដែលអំពើហិង្សា កើនឡើងនៅតំបន់វេសបែង

2024/01/08 05:53:50 pm        100

អំពើហិង្សា បានកើនឡើងនៅតំបន់វេសបែង (West Bank) កាលពីថ្ងៃអាទិត្យ ខណៈដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ប្រហារ បានបណ្តាលឲ្យ មនុស្ស ៩នាក់ ស្លាប់។

យន្តហោះចម្បាំងរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារលើជំរំជនភៀសខ្លួន Jenin នៅព្រឹកព្រលឹម បន្ទាប់ពីរថយន្តនគរបាលព្រំដែន ត្រូវបានវាយប្រហារដោយគ្រាប់បែកនៅតាមដងផ្លូវ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយយប់ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ទាហានស្រីម្នាក់ ត្រូវបានសម្លាប់ និងទាហានជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរថយន្តរបស់ពួកគេ បានកិនគ្រឿផ្ទុះ ខណៈដែលពួកគេ បានធ្វើ«សកម្មភាពប្រឆាំងភេរវកម្ម» នៅក្នុងជំរំនេះ។

កងកម្លាំងការពារ បានបន្ថែមថា ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបញ្ជូន ដើម្បីជួយជម្លៀសទាហានដែលរងរបួស មុនពេលការវាយប្រហារតាមអាកាសរបស់ខ្លួន បានសម្លាប់មនុស្ស ៦នាក់។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្ស៧នាក់ ត្រូវបានសម្លាប់ដោយយន្តហោះចម្បាំង អ៊ីស្រាអែលក្នុងនោះមានបងប្អូន៤នាក់។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានកំណត់គោលដៅលើមនុស្សដែលកំពុងគប់គ្រឿងបំផ្ទុះទៅលើទាហានអ៊ីស្រាអែល ប៉ុន្តែក្រសួងនេះ បាននិយាយថា អ្នកដែលត្រូវបានសម្លាប់ទាំងនោះ គ្រាន់តែប្រមូលផ្តុំគ្នានៅកន្លែងនោះ។

ម្តាយរបស់បងប្អូនដែលស្លាប់ទាំង ៤នាក់ បានយំក្នុងវីដេអូមួយដែលបានចែកចាយលើបណ្ដាញសង្គម ពេលគាត់រកឃើញសាកសព នៅមន្ទីរពេទ្យ បាននិយាយថា៖«ពួកគេបានស្លាប់អស់ហើយ។ ខ្ញុំគ្មានសល់ នរណាម្នាក់ទេ»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm