បេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤ ចំនួនបីរូប បានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេ សម្រាប់ការជជែកដេញដោលការបោះឆ្នោតលើកទី ៣ ស្តីពីភូមិសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ សកលភាវូបនីយកម្ម នយោបាយអន្តរជាតិ ការពារជាតិនិងសន្តិសុខ ក្នុងពេលទិដ្ឋភាពក្នុងតំបន់កាន់តែតានតឹងខ្លាំងឡើង និងសម្ពាធសម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងការដាក់ខ្លួនឯងឱ្យកាន់តែប្រសើរ សម្រាប់ជម្លោះដែលអាចកើតមាន។

ក្នុងចំណោមបញ្ហាផ្តោតការយកចិត្តទុកដាក់ខ្លាំង ត្រូវបានគេរំពឹងថានឹងត្រូវបានលើកឡើងក្នុងអំឡុងពេលជជែកដេញដោលនោះ គឺលំហូរចូលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅពេលថ្មីៗនេះ ទៅកាន់កោះស៊ូម៉ាត្រា ព្រមទាំងការធ្វើទំនើបកម្មយោធាឥណ្ឌូនេស៊ី។

អតីតអភិបាលក្រុងហ្សាកាតា លោក Anies Baswedan ឈរឈ្មោះជាប្រធានាធិបតី ដែលដៃគូអ្នកឈរឈ្មោះប្រជែងអនុប្រធានាធិបតីជាប្រធាគណបក្សព្រលឹងជាតិ(PKB) លោក Muhaimin Iskandar ហើយរដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto តំណែងប្រធានាធិបតី លោក Gibran Rakabuming Raka អភិបាលក្រុង Surakarta ក្នុងតំណែងអនុប្រធានាធិបតី ហើយអតីតអភិបាលខេត្តជ្វាភាគកណ្តាល លោក Ganjar Pranowo ឈរតំណែងប្រធានាធិបតី ហើយអ្នកឈរឈ្មោះតំណែងអនុប្រធានាធិបតី គឺលោក Mahfud MD ជារដ្ឋមន្ត្រីកិច្ចការសន្តិសុខ ច្បាប់ និងសម្របសម្រួលនយោបាយបានឡើងកាន់វេទិការបស់ពួកគេកាលពីយប់ថ្ងៃអាទិត្យ។
នៅមុនការជជែកដេញដោល ក្រុមរបស់លោក Prabowo បានសរសើររយៈពេលបួនឆ្នាំរបស់លោក ជារដ្ឋមន្ត្រីការពារជាតិ ដែលបានផ្តល់ឱ្យលោកនូវការយល់ដឹងអំពីអាទិភាពការពារជាតិ និងសន្តិសុខ របស់ប្រទេស ខណៈរដ្ឋាភិបាលបន្តធ្វើទំនើបកម្មយោធា។
លោក Rahayu Saraswati អ្នកនាំពាក្យក្រុមយុទ្ធនាការរបស់លោក Prabowo បាននិយាយថា លោកយល់ច្បាស់អំពីបញ្ហាបានយ៉ាងល្អ។ លោកយល់ពីប្រព័ន្ធសព្វាវុធចម្បងដែលប្រទេសឥណ្ឌូនេស៊ីពិតជាត្រូវការ និងទីកន្លែងដែលត្រូវទិញសព្វាវុធក្នុងតម្លៃសមរម្យ។