ប្រតិភូសភាសហព័ន្ឋអាល្លឺម៉ង់កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា

2024/01/08 07:37:00 pm        83

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​មហា​រដ្ឋសភា​ធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់ដឹកនាំដោយ ឯកឧត្តម Tino CHRUPALLA ប្រធាន​ក្រុមសភានៃគណបក្សAfD នៃសហព័ន្ធអាល្លឺម៉ង់ និងសហការី ចូលជួបធ្វើសវនាការ និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា កិច្ចជំនួបនាថ្ងៃនេះ គឺជា​សក្ខីភាព​បង្ហាញ​ឲ្យ​ឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ដែលមិត្តអាល្លឺម៉ង់ ជាប្រទេសដែល​បាន​ជួយ​គាំទ្រ​លើ​ការ​អភិវឌ្ឍគ្រប់បែបយ៉ាងជាយូរអង្វែងមួយនៅកម្ពុជា ដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជ​រដ្ឋាភិបាល​កម្ពុជា​។

តាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំ​ណរ​គុណ​ជូន​ដល់​សភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយ​ជា​បន្ត​បន្ទាប់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​ទាំងទ្វេភាគី និងជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។

ឯកឧត្ដម ក៏បានមានប្រសាសន៍ពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថៃ្ង ពិតជាមិន​អាច​កាត់​ផ្តាច់​បាន​ពីការរួមវិភាគទានដ៏ថ្លៃថ្លាពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និង​សកល​លោក​ក្នុង​នោះ​អាល្លឺម៉ង់ ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើន និងលើច្រើនវិស័យ ដល់កម្ពុជា។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បាន​បង្កើត​ក្រុម​មិត្ត​ភាពសភា កម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាល នៃរដ្ឋសភាជាបន្តបន្ទាប់ ហើយ​កិច្ច​សហប្រតិបត្តិការនេះ បាននាំមកនូវទំនាក់ទំនងការទូតសភាទាំងពីរយ៉ាងល្អប្រពៃ។ ស្ថាប័ន​នីតិ​ប្បញ្ញត្តិ នៃប្រទេសទាំងពីរបានធ្វើការយ៉ាងសកម្មក្នុងការផ្លាស់ប្តូរបទពិសោធន៍ និង​ចំណេះ​ដឹង​កិច្ច​ការ​សភា​​ពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើន ពីសភា​អាល្លឺម៉ង់​តាមរយៈ ដំណើរទស្សនកិច្ច សិក្សា និងកម្មវិធីផ្សេងៗ។

ឯកឧត្តម Tino CHRUPALLA ប្រធានក្រុមសភានៃគណបក្ស AfD នៃសហព័ន្ធអាល្លឺម៉ង់ បាន​ថ្លែង​អំណរ​គុណ​ចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅ និងសូមឯក​ភាព​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ដែលបានលើកឡើងពីចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេសកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្តមប្រធានគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់ បាន​កោត​សរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងថាកម្ពុជា​កំពុង​ធ្វើ​ដំណើរ​ដ៏​ល្អ​លើ​វិថី សន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍប្រទេស។

ឯកឧត្តម Tino CHRUPALLA បានមានប្រសាសន៍ថា ឯកឧត្តមក៏បានដឹងខ្លះៗហើយ តាមរយៈ​ឯកអគ្គ​រដ្ឋ​ទូតអាល្លឺម៉ង់ប្រចាំកម្ពុជាពីតម្រូវការមួយចំនួនរបស់កម្ពុជា ពិសេសលើ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដោយឯ​កឧត្ដ​ម​នឹង​នាំ​យក​បញ្ហា​ទាំង​នេះ​ទៅ​ពិភាក្សា​គ្នា​នៅ​ក្នុង​គណៈ​កម្មការ​សភា​អាល្លឺម៉ង់ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយអាចជួយចែករំលែកដល់កម្ពុជា ក៏ដូច​ជា​ចូល​រួម​ក្នុង​ការ​ជួយ​កសាងធនធានមនុស្សរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ ឯកឧត្តម Tino CHRUPALLA បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សម្ដេច​ប្រធាន​រដ្ឋសភា​ដែល​បានអនុញ្ញាតឱ្យឯកឧត្ដម មានជំនួបសវនាការ​ជាមួយ​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​អនុ​ប្រធាន​ទី១ រដ្ឋសភានាពេលនេះ ដោយឯកឧត្ដមបានរៀនសូត្រ និងយល់ដឹងច្រើនពីកម្ពុជា ហើយ​ឯក​ឧត្ដម​នឹងបន្ដស្វែងយល់បន្ថែមទៀត ជាមួយនឹងជំនួបសវនាការ ក៏ដូចជា​កម្ម​វិធី​ផ្សេង​ៗ​ទៀត​ដែល​បាន​គ្រោងទុកនៅក្នុងដំណើរទស្សនកិច្ចនេះដែរ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm