និស្សិតអាហារូបករណ៍ណូវែលហ្សេឡង់នឹងធ្វើជាទូតទេសចរណ៍ដ៏ល្អទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា

2024/01/08 09:00:08 pm        138

នៅថ្ងៃទី៨ ខែមករានេះ និស្សិតអាហារូបករណ៍នឹងទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ចំនួន ៣៥រូប បានអញ្ជើញទទួលជួបសំណេះសំណាលណែនាំការងារវិស័យទេសចរណ៍ ពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រោយជំនួបបណ្តានិស្សិត បានប្តេជ្ញា​ចិត្ត​ធ្វើ​ជា​ទូត​ដ៏​ល្អ​បំ​ផុត ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញមិត្តភ័ក្តិបរទេស និង​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា។

បណ្តានិស្សិតថ្លែងថា នៅពេលនេះពួកគេ​បាន​ទទួល​អនុសាសន៍​ណែនាំ​ជា​ច្រើន​អំពី​សក្តានុពល​ទេសចរណ៍​កម្ពុជា និងការអនុវត្តគោល​នយោបាយ​លើក​ទឹកចិត្ត​ទាក់​ទាញ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ហើយនៅក្នុងដំណើរអញ្ជើញទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេស ណូវែលហ្សេឡង់នេះនឹងជួបនិស្សិតមកពីបណ្តាប្រទេសផ្សេងៗជាច្រើន ហើយពួកគេនឹង​ខិតខំ​ប្រឹងប្រែង​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍​កម្ពុជា​ជូន​មិត្ត​រួម​ថ្នាក់​ក៏​ពលរដ្ឋ​បរទេស​នានា​ទៀត​មក​ទស្សនា​ក​ម្ពុជា។

នៅក្នុងជំនួបជាមួយក្រុមនិស្សិត ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ថ្លែង​ការ​អបអរ​សាទរ​ចំពោះសិស្សនិស្សិតជ័យលាភីទាំង៣៥រូប ដែលទទួលបានអាហារករណ៍ថ្នាក់បណ្ឌិត និង​អនុ​បណ្ឌិត ទៅសិក្សានៅប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ហើយ​ឯក​ឧត្តម បានវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលជាកូនខ្មែរអ្នកបន្តវេនដ៏មានសក្តានុពល និង​សមត្ថភាព​ខ្ពស់អាចចាប់យកឱកាសអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់។

ឯកឧត្តម សុខ សូកេន ថ្លែងថា តាមរយៈការទទួលបានអាហារូបករណ៍ សិស្សនិស្សិត​ទាំង​អស់​នឹង​ក្លាយ​ជា​ទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា លើឆាក​អន្តរជាតិ ដូច្នេះសិស្សនិស្សិតទាំងអស់ត្រូវមានទំនាក់ទំនល្អ អត្តរចរឹកស្លូតបូត និងរួសរាយ​រាក់​ទាក់ និងចូលរួមថែរក្សាវប្បធម៌-ប្រពៃណី និងមោទនភាពជាខ្មែរអំឡុងពេលស្នាក់នៅ និង​សិក្សា​នៅ​ប្រទេស​នូវែលសេឡង់ ជាពិសេសផ្សព្វផ្សាយមោទកភាពជាប្រជាជនខ្មែរ "ប្រទេសតូច បេះដូង​ទូលាយ​” និងនាំសារល្អៗពីកម្ពុជាលើឆាកអន្តរជាតិ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        211
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm