៣ក្រុម​ទៀត​កក់​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយព្រឹត្តិការណ៍ Euro ២០២០

2021/06/23 07:32:08 pm        123

​បាល់ទាត់៖ ​គិត​មកដល់ពេលនេះ​គេ​រក​ឃើញ ១២​ក្រុម​ហើយ​ដែល​កក់​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ Euro ២០២០ បន្ទាប់ពី ៣​ក្រុម​ទៀត​ត្រូវ​បាន​រក​ឃើញ​ពី​ពូ​ល D យប់មិញ​។

​​អង់គ្លេស ក្រូ​អាស៊ី និង​ឆេ​ក ជា​ ៣​ក្រុម​ទៀត​ដែល​កក់​កៅអី​នៅ​វគ្គ​បន្ត ​បន្ទាប់ពី​អង់គ្លេស​យកឈ្នះ​ឆេ​ក ១-០ យប់មិញ ខណៈ​ក្រូ​អាស៊ី​យកឈ្នះ​ស្កុ​ត​ឡេ​ន ៣-១ ធ្វើ​អោយ​ក្រុម​នៅ​ក្នុង​ដែនដី​ចក្រភព​អង់​គ្លេស ស្កុ​ត​ឡេ​ន​ហាលអាវ​ត្រឹមនេះ​។ ​អង់គ្លេស​បាន​យកឈ្នះ​ឆេ​ក ១-០ ដោយ​មួយ​គ្រាប់​របស់ Raheem Sterling ធ្វើអោយ​ក្រុម​របស់លោក Gareth Southgate មាន ៧ពិន្ទុ​ឈរ​លើ​គេ​ក្នុង​ពូ​ល D មានន័យថា​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​លេខ២ ក្នុង​ពូ​ល F មិនដឹងថា​ត្រូវ​ជួប​ជាមួយ​បារាំង អាល្លឺម៉ង់ រឺ​ព័រទុយហ្កាល់​ឡើយ​នៅ​កីឡដ្ឋាន Wembley ថ្ងៃទី២៩ ខែមិថុនា​នេះ​។

​​ចំណែក​ក្រូ​អាស៊ី​ ៣​គ្រាប់​យកឈ្នះ​ស្កុ​ត​ឡេ​ន​យប់មិញ​សំរេច​ដោយ Nikola Vlasic, Luka Modric និង Ivan Perisic ដែល​ធ្វើ​អោយ​ក្រូ​អាស៊ី​ទទួលបាន​ ៣ពិន្ទុ​ឡើងមក​លេខ២ បន្ត​ជួប​ជាមួយ​ក្រុម​លេខ​២ ក្នុង​ពូ​ល E ដែល​មិនទាន់​ប្រាកដ​ថា ​ក្រុម​ណា​នៅឡើយ​រវាង​អេ​ស្ប៉ា​ញ ស៊ុយអែត ស្លូ​វ៉ា​គី និង​ប៉ូឡូញ​។ ​សូម​បញ្ជាក់​ថា​ គិត​មកដល់ពេលនេះ ១២ក្រុម​ដែល​កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​រួមមានអ៊ីតាលី វែ​ល ស្វ៊ី​ស ប៊ែ​ល​ហ្ស៊ិ​ក ដា​ណឺ​ម៉ាក ហូ​ឡង់ អូទ្រីស អង់គ្លេស ក្រូ​អាស៊ី ឆេ​ក ស៊ុយអែត និង​បារាំង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm