មជ្ឈមណ្ឌលសិក្សាទំនើបបង្រៀនកុមារបន្ថែម ផ្តោតលើភាសាចិន អង់គ្លេស រ៉ូបូទិក និងកំព្យូទ័រ

2024/01/08 09:21:28 pm        166

មជ្ឈមណ្ឌលសិក្សាទំនើប ជាគ្រឹះស្ថានអប់រំទំនើបផ្តោតលើទាំងភាសា និងបច្ចេកវិទ្យា ដែល​ចាប់​ផ្ដើម​តាំងពីថ្នាក់បឋមសិក្សា។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសិក្សាទំនើបប្រមាណជិត ១០សាលា ត្រូវ​បានបង្កើតឡើងទូទាំងប្រទេស ដោយសាលានីមួយៗ មានបង្រៀនទាំងភាសាចិន ភាសាអង់គ្លេស កំព្យូទ័រ រ៉ូបូតទិក និងការសរសេរកូដជាដើម។

មជ្ឈមណ្ឌលសិក្សាទំនើប បច្ចុប្បន្នមានចំនួន ៧សាលាត្រូវបានបង្កើតឡើង និង​កំពុង​ដំណើរ​ការ​សិក្សា។ ៧មជ្ឈមណ្ឌលនេះ គឺមាននៅរាជធានីភ្នំពេញចំនួន ៦សាលា និងនៅខេត្តកំពង់ឆ្នាំង​ចំនួន ១សាលា។ សម្រាប់រាជធានីភ្នំពេញ មជ្ឈមណ្ឌលសិក្សាទំនើប មាននៅក្នុង​សាលាប​ឋម​សិក្សា​ព្រះនរោត្តម បឋមសិក្សាចតុមុខ បឋមសិក្សាកូលាប១ បឋមសិក្សាទួលគោក បឋម​សិក្សា​បាក់ទូក និងបឋមសិក្សាបឹងសាឡាង។ រីឯខេត្តកំពង់ឆ្នាំងវិញ គឺស្ថិតនៅបឋមសិក្សាគំរូក្រុង។

សម្រាប់​កម្មវិធីសិក្សាវិញ គឺសិក្សារយៈពេញមួយថ្ងៃ ទាំងពេលព្រឹក និងពេលរសៀល។ នេះ​ជា​ការ​លើក​ឡើងរបស់ ជ្រិន សាលី នាយកបឋមសិក្សាព្រះនរោត្តម ជាទីតាំងដែល​មាន​មជ្ឈ​មណ្ឌល​សិក្សា​ទំនើប តាំងពីឆ្នាំ ២០១៩មកម្លេះ។ លោកថាការសិក្សាសព្វថ្ងៃ សម្រាប់សិស្ស​នៅ​មជ្ឈមណ្ឌល​សិក្សាទំ​នើប ត្រូវសិក្សាកម្មវិធីសិក្សាជាតិមួយពេល និងត្រូវសិក្សាកម្ម​វិធី​សិក្សា​បន្ថែម​មួយ​ពេល​។ កម្មវិធីសិក្សាបន្ថែម រាប់បញ្ចូលទាំងការសិក្សាភាសាចិន ភាសាអង់គ្លេស កំព្យូទ័រ ការ​សរសេរ​កូដ និងរ៉ូបូតទិកជាដើម។

លោកបញ្ជាក់ថា សម្រាប់សិស្សគ្រប់រូបអាចដាក់ពាក្យ ចូលសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប ឱ្យ​តែ​មាន​អាយុគ្រប់ចូលរៀន។ រីឯសិស្សសាលាដទៃ ក៏អាចចូល​មក​សិក្សា​នៅ​មជ្ឈ​មណ្ឌល​សិក្សា​ទំនើប​ផង​ដែរ សំខាន់ពួកគេត្រូវមានចំណេះដឹងភាសា ជាដើមទុនជាដើម។

សូមជម្រាបថា សម្រាប់ការសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប ជាការសិក្សាបង់ថ្លៃ ពុំមែន​ជា​ការ​សិក្សា​ដោយ​មិនគិតថ្លៃដូចជា សាលារៀនសាធារណៈទូទៅនោះទេ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm