មុខទំនិញថ្មីចំនួន ៤ថែមទៀត គ្រោងដាក់បញ្ចូលក្នុងបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI)

2024/01/08 10:38:42 pm        461

បច្ចុប្បន្ននេះ ក្រោមកិច្ចគាំពាររបស់អង្គការអន្តរជាតិនានា ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងពិនិត្យ និង​រៀបចំឯកសារចាំបាច់នានា ដើម្បីអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication ហៅកាត់ GI) ក្នុងគោលបំណងជួយពង្រីកមុខមាត់ កិត្យានុភាព កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណនៃដែនដីភូមិសាស្រ្តកម្ពុជាលើឆាកអន្តរជាតិ និង​ដើម្បី​ជួយ​ពង្រឹង​គុណភាព ការបង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្តដល់អ្នកប្រើប្រាស់ តាមរយៈ​ប្រព័ន្ធ​ធានា​រ៉ាប់​រង​គុណភាព។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៨ ខែ​មករា ឆ្នាំ២០២៤នេះ បានឲ្យ ប៊ីធីវី ដឹងថា បច្ចុប្បន្ននេះ ក្រសួង​បាន​ចុះ​បញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​ចំនួន៧ រួចហើយ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុង​កោះទ្រង់​” “​ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” “បង្កងតាកែវ” “ទឹកត្រីកំពតកែប”។

ដោយឡែក ចំពោះមុខទំនិញចំនួន ៤ផ្សេងទៀត ដែលក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​ដាក់​បញ្ចូល​ក្នុង​បញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ ឯកឧត្តម បានរៀបរាប់ថា ១.ប្រហុកសៀមរាប ចុះ​បញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដោយប្រើប្រាស់ជំនួយបច្ចេកទេសរបស់អង្គការ យូនីដូ (UNIDO) ។ ២.សូត្រកម្ពុជា កំពុងរៀបចំសំណើគម្រោង ដើម្បី​ចុះ​បញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ទំនិញ ដោយពិនិត្យលទ្ធភាពក្នុងការអនុវត្តជាក់ស្តែងដោយខ្លួនឯង ឬប្រើប្រាស់​ជំនួយ​បច្ចេកទេស​របស់​ដៃគូ។ ៣.ធុរេនកំពត ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដោយស្នើ​សុំ​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ។ និង៤.ក្តាមថ្មកោះកុង ចុះ​បញ្ជី​ជា​ម៉ាកសំគាល់ភូមិសាស្រ្តទំនិញដោយប្រើប្រាស់ថវិកាផ្ទាល់របស់រដ្ឋ គួបផ្សំនឹង​ជំនួយ​បច្ចេក​ទេស​របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) ដែលមកទល់​ពេល​នេះ​ការ​សិក្សា​កំពុង​ចាប់​ផ្តើម​ដំណើរការ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែនសុវិជាតិ បានលើកឡើងនូវអត្ថប្រយោជន៍ នៃការ​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្រ្តទំនិញរបស់កម្ពុជាមួយចំនួនថា សមាជិកនីមួយៗអាច​ប្រើប្រាស់​រូប​សញ្ញាម៉ាក​សម្គាល់​ភូមិសាស្រ្តទំនិញ រូបសញ្ញាជាតិទំនិញសម្គាល់ភូមិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា លើ​សំបក​វេចខ្ចប់ និងឧបករណ៍ផ្សព្វផ្សាយផ្សេងៗ ដើម្បីជាយុទ្ធសាស្រ្តទីផ្សារ និងរក្សា​គុណ​តម្លៃ​ផលិត​ផល , ចូលរួមប្រកួតប្រជែងប្រកបដោយប្រសិទ្ធិភាពនៅក្នុងងកម្មវិធីពិព័រណ៍ថ្នាក់ជាតិ និង​អន្តរជាតិ ដោយលើកមុខមាត់ និងអត្តសញ្ញាណកម្ពុជា និងចូលរួមបង្កើនការងារ​ក្នុង​តំបន់​ដោយ​ផ្ទាល់ ឬប្រយោល ក្នុងការកាត់បន្ថយចំណាកស្រុកជាដើម។


សូមបញ្ជាក់ថា ក្រៅពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា ក្រសួងពាណិជ្ជកម្ម ក៏បាន​ចុះ​បញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអន្តរជាតិ ចំនួន ២៣ម៉ាក និងការចុះ​បញ្ជី​ម៉ាក​សមូហភាព​កម្ពុជា ចំនួន ៨ម៉ាក ផងដែរ មានដូចជា គុយទាវភ្នំពេញ , អំបុកកំពង់ធំ , អង្ករព្រះវិហារ , SKO ដែលជាអង្ករក្រអូប , DSMK ជាអង្ករដំណើប , ដូងខ្ទិះបាត់ដំបង , នំបញ្ចុកសៀមរាប និង​ក្រូច​ថ្លុង​កោះពីរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm