ជប៉ុន ផ្តល់ជំនួយដល់អ៊ុយក្រែននូវទឹកប្រាក់ចំនួន ៣៧លានដុល្លារ សម្រាប់ការការពារដែនអាកាស

2024/01/08 11:14:09 pm        68

ក្នុងដំណើរបំពេញទស្សនកិច្ច នៅទីក្រុងគីវ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានសន្យាគាំទ្រអ៊ុយក្រែន ក្នុងការបន្តការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

លោកស្រី Kamikawa បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីរបស់ខ្លួន លោក Dmytro Kuleba កាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុន នឹងផ្តល់ប្រាក់ចំនួន ៣៧លានដុល្លារទៅក្នុងមូលនិធិរបស់អង្គការណាតូ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។

លោកស្រី បាននិយាយថា ប្រាក់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ការការពារដែនអាកាសរបស់អ៊ុយក្រែន និងហូរចូលទៅក្នុងប្រព័ន្ធស្ទាក់ចាប់យានដ្រូនផងដែរ។ ប្រទេសរុស្ស៊ី បានវាយប្រហារលើប្រទេសជិតខាង ដោយយានដ្រូនទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនខែហើយ។

ប្រទេសជប៉ុន កំពុងគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលបានបន្តអស់     រយៈពេលជិតពីរឆ្នាំហើយ ក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីស្របតាមប្រទេសលោកខាងលិចផងដែរ។

លោក Yoshimasa Hayashi ដែលជាអ្នកស្នងតំណែងមុនរបស់លោកស្រី Kamikawa និងនាយករដ្ឋ      មន្ត្រីជប៉ុន លោក Fumio Kishida ក៏បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែនសម្រាប់កិច្ចពិភាក្សា កាលពីប៉ុន្មានខែមុន។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេសនេះ មិនអនុញ្ញាតឲ្យប្រទេសជប៉ុនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm