
អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក ត្រូវតែផ្ញើរសារច្បាស់លាស់ថា ពួកគេនឹងបន្តឈរខាងប្រទេសអ៊ីស្រាអែល ក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្រ្ទីប ។
លោក Pence និយាយផងដែរថា មាននូវតម្រូវការមួយសម្រាប់ថ្នាក់ដឹកនាំថ្មីនៅសហរដ្ឋអាមេរិកដើម្បីជំរុញឲ្យប្រទេសមួយនេះឆ្ពោះទៅមុខ មុនការបោះឆ្នោតឆ្នាំ ២០២៤ ដែលលោកសង្ឃឹមថា គណបក្សសាធារណរដ្ឋរបស់លោកនឹងឈ្នះ ។
លោក Pence បានបញ្ចប់យុទ្ធនាការប្រធានាធិបតីរបស់លោកកាលពីខែតុលា ឆ្នាំ ២០២៣ ក្រោយប្រឹងប្រែងអស់រយៈពេលច្រើនខែ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតសាធារណរដ្ឋថាលោកគឺជាជម្រើសល្អបំផុតចំពោះមនុស្សម្នាក់ដែលលោកធ្លាប់បម្រើការឲ្យគឺលោក Donald Trump ។
អតីតបេក្ខភាពប្រធានាធិបតីរូបនេះ បន្តទៀតថា មនុស្សមកពីគ្រប់តំបន់អរគុណលោកសម្រាប់តួនាទីរបស់លោកក្នុងការឯកភាពលើជ័យជំនះនៅការបោះឆ្នោតឆ្នាំ ២០២១របស់លោក Joe Biden និងច្រានចោលការរិះគន់ខ្លាំងៗពីលោកអតីតប្រធានាធិបតី Trump ។
សេចក្តីអធិប្បាយមួយនេះ បានកើតមានឡើងនៅថ្ងៃក្រោយខួបលើកទី ៣នៃការវាយប្រហារកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១លើវិមានកាពីតូល ពេលដែលក្រុមកុបករគាំទ្រលោក Trump វាយប្រហារស្លាប់មនុស្សមកលើអគារ ដើម្បីបញ្ឈប់សភាពីការទទួលស្គាល់ជាផ្លូវការជ័យជំនះរបស់លោក Biden លើលោក Trump៕