ទីភ្នាក់ងារចារកម្មជាន់ខ្ពស់របស់ចិននិយាយថា ខ្លួនលាតត្រដាងពីករណីចារកម្មរបស់អង់គ្លេស

2024/01/08 11:30:22 pm        30

ប្រទេសចិន បាននិយាយថា ភ្នាក់ងារសន្តិសុខរបស់ខ្លួន បានរកឃើញឧប្បត្តិហេតុមួយទៀតនៃការធ្វើចារកម្ម ដែលសេវាចារកម្មរបស់អង់គ្លេស ឈ្មោះ MI6 បានប្រើប្រាស់ជនបរទេស នៅក្នុងប្រទេសចិន ដើម្បីប្រមូលព័ត៌មានសម្ងាត់ និងព័ត៌មានផ្សេងៗទៀត។

ករណីដោយប្រទេសចិននេះបង្ហាញពីការផ្លាស់ប្តូរបន្តកើនឡើងយ៉ាងខ្លាំងក្លា ដែលប្រទេសនានា បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកពីបទធ្វើចារកម្ម ដែលគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន។

ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន បានបង្ហាញនៅលើគណនីបណ្ដាញសង្គម WeChat របស់ខ្លួន នៅថ្ងៃចន្ទ (ទី៨ ខែមករា) នេះថា ជនបរទេសម្នាក់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណដោយនាមត្រកូល Huang គឺជាអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារប្រឹក្សាយោបល់ នៅបរទេស ហើយនៅក្នុងឆ្នាំ២០១៥ សេវាចារកម្មរបស់អង់គ្លេស MI6 បានបង្កើត «ទំនាក់ទំនងសហប្រតិបត្តិការស៊ើបការណ៍» ជាមួយបុគ្គលនោះ។

សេចក្តីថ្លែងការណ៍បាននិយាយថា បន្ទាប់ពីនោះ សេវាចារកម្ម M16 បានណែនាំលោក Huang ឲ្យចូលទៅក្នុងប្រទេសចិនជាច្រើនដង ហើយបានណែនាំរូបគេឲ្យប្រើអត្តសញ្ញាណសាធារណៈរបស់ខ្លួន ដើម្បីប្រមូលព័ត៌មានដែលទាក់ទងនឹងប្រទេសចិនសម្រាប់ចារកម្មអង់គ្លេស។

រដ្ឋាភិបាលចិន បាននិយាយថា MI6 ក៏បានធ្វើការបណ្តុះបណ្តាលជំនាញស៊ើបការណ៍សម្ងាត់ សម្រាប់លោក Huang ក្នុងប្រទេសអង់គ្លេស និងកន្លែងផ្សេងទៀត ហើយបានផ្តល់ឧបករណ៍ចារកម្មពិសេសសម្រាប់ការភ្ជាប់ទំនាក់ទំនងស៊ើបការណ៍សម្ងាត់។

រដ្ឋាភិបាលបានលើកឡើងថា៖ «បន្ទាប់ពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់មក ស្ថាប័នសន្តិសុខរដ្ឋ បានរកឃើញភ័ស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់លោក Huang នៅក្នុងសកម្មភាពចារកម្ម ហើយបានចាត់វិធានការបង្ខិតបង្ខំឧក្រិដ្ឋកម្មប្រឆាំងនឹងរូបគាត់»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm