ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េខាងត្បូង មាន​ទំហំ​ទឹកប្រាក់​ជាង​៣៧៧​លាន​ដុល្លារ​ ក្នុង​រយៈពេល​ប្រាំ​ខែ

2021/06/23 08:02:52 pm        285

ភ្នំពេញ ៖ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង​មាន​ទំហំ​ទឹកប្រាក់​សរុប ៣៧៧ លាន​ដុល្លារ ក្នុង​រយៈពេល​ប្រាំ​ខែ​ឆ្នាំ​២០២០​ កើនឡើង៦,១​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។

យោង​តាម​របាយការណ៍​ពី​សហគមន៍​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ ចាប់ពី​ខែមករា ​ដល់​ខែឧសភា ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់ ​ប្រមាណ ១៣៩ លាន​ដុល្លារ ថយចុះ ០,៤​ភាគរយ ធៀប​នឹង​រយៈពេល​ប្រាំ​ខែ​ឆ្នាំមុន​។ ​ដោយឡែក ​កម្ពុជា​នាំចូល​ទំនិញ​ពី​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់​សរុប ​២៣៧ លាន​ដុល្លារ ​កើនឡើង​ ១០,២ ភាគរយ​។

យោង​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​ទំនិញ​ដែល​កម្ពុជា ​នាំ​ចេញទៅ​ទីផ្សារ​កូរ៉េខាងត្បូង មាន​ដូចជា ​សំលៀកបំពាក់​ ផលិតផល​ស្បែកជើង ផលិត​ធ្វើដំណើរ ​គ្រឿង​បង្គំ​អគ្គិសនី និង​ផលិតផល​កសិកម្ម​។ ​ចំណែក​ផលិតផល​ដែល​កូរ៉េខាងត្បូង​នាំ​ចូល​ម​ក​កម្ពុជា​វិញ ​មានដូចជា ​រថយន្ត ឧបករណ៍​អេឡិចត្រូនិក ​ភេសជ្ជៈ ថ្នាំពេទ្យ ​និង​ផលិតផល​បា្ល​ស្ទិ​ក​។

គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង ​រំពឹងថា​នឹង​កើន​ឡើង​បន្ថែមទៀត​ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​រវាង​ប្រទេស​ទាំងពីរ ចូល​ជា​ធរមាន​។ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ គ្រោង​នឹង​ប្រកាស​ដាក់​ឱ្យអនុវត្ត​នៅក្នុង​ឆ្នាំ​២០២១​នេះ​។

ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា កូរ៉េខាងត្បូង​ ធ្លាក់ចុះ ១៤​ភាគរយ មក​ត្រឹម ​៨៨៤​លាន​ដុល្លារ ដោយសារ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩​។ ​ក្នុងនោះ កម្ពុជា នាំ​ចេញទៅ​កូរ៉េខាងត្បូង ​មាន​ទឹកប្រាក់​សរុប ៣១៧ លាន​ដុល្លារ​ ធ្លាក់ចុះ​១៨​ភាគរយ​៕

​អត្ថបទ​៖ វណ្ណៈ


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        42
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm