នគរបាលអ៊ីស្រាអែលសម្លាប់ក្មេងស្រីប៉ាឡេស្ទីនម្នាក់នៅវ៉េសប៊ែង ពេលឆ្លើយតបនឹងការវាយប្រហារដោយបើករថយន្តបុក

2024/01/09 01:56:59 am        97

កាលពីថ្ងៃអាទិត្យម្សិលមិញ នគរបាលអ៊ីស្រាអែល បានសម្លាប់ក្មេងស្រីប៉ាឡេស្ទីនវ័យក្មេងម្នាក់នៅក្នុងរថយន្ត ត្រង់ចំណុចផ្លូវឆ្លងកាត់ក្នុងតំបន់កាន់កាប់វ៉េសប៊ែង ពេលដែលពួកគេបាញ់រះលើរថយន្តមួយគ្រឿងទៀតដែលសង្ស័យថាបើកការវាយប្រហារដោយបើករថយន្តបុក ។

នគរបាលព្រំដែននិយាយថា ពួកគេបាញ់ត្រូវក្មេងស្រីក្រោយបាញ់ប្រហារមនុស្ស ២នាក់ប្តី-ប្រពន្ធនៅក្នុងរថយន្តដែលពួកគេនិយាយថា បានបើកបុកអ៊ីស្រាអែលនៅត្រង់ចំណុចផ្លូវឆ្លងកាត់ស្ថិតក្នុងតំបន់វ៉េសប៊ែង ។

ទាហានប៉ារ៉ាអ៊ីស្រាអែល និយាយថា ក្មេងស្រីម្នាក់នេះមានអាយុ ៣ឆ្នាំ ប៉ុន្តែប្រភពព័ត៌មានប៉ាឡេស្ទីន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA ថា នាងមានអាយុ ៤ឆ្នាំ ។

ពួកគេបន្តថា សេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល និយាយថា ក្មេងស្រីត្រូវបានព្យាបាលនៅកន្លែងកើតហេតុ ប៉ុន្តែក្រោយមកត្រូវបានគេប្រកាសថានាងស្លាប់ ដោយពុំបញ្ជាក់ឲ្យបានច្បាស់លាស់ពីមូលហេតុបណ្តាលឲ្យនាងស្លាប់នោះឡើយ ។ ចំណែកឯជនជាតិអ៊ីស្រាអែលម្នាក់ បានរងរបួសស្រាល ។

សេចក្តីថ្លែងការណ៍ពីនគរបាលអ៊ីស្រាអែល បាននិយាយថា រថយន្តមួយគ្រឿងមានបុរសម្នាក់ និងស្រ្តីម្នាក់ បានបើកជិតទីក្រុងហ៊្សេរុយសាឡឹម ហើយបានបើកការវាយប្រហារបើករថយន្តបុកលើនគរបាលព្រំដែន ហើយនគរបាល បានឆ្លើយតបវិញជាមួយនឹងការបាញ់រះ ។

ពួកគេនិយាយថា នគរបាលបានសម្លាប់មនុស្សទាំង ២នាក់នៅក្នុងរថយន្ត ដោយពុំផ្តល់សេចក្តីលម្អិតណាមួយនោះឡើយ ខណៈដែលប្រភពព័ត៌មានពីប៉ាឡេស្ទីននិយាយប្រាប់សារព័ត៌មាន WAFA ថា ប្តី-ប្រពន្ធ ២នាក់នេះ ត្រូវបានសម្លាប់អំឡុងការបាញ់ប្រហារ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm