ជម្លោះរវាងឥណ្ឌា និងម៉ាល់ឌីវកើនឡើង ខណៈទីភ្នាក់ងារផ្អាកការកក់ជើងហោះហើរទៅកាន់ប្រជុំកោះ

2024/01/09 02:06:30 am        151

កម្មវិធីធ្វើដំណើរដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា បានផ្អាកការកក់ជើងហោះហើរទៅកាន់ប្រទេសម៉ាល់ឌីវ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ នៅថ្ងៃចន្ទ (ទី៨ ខែមករា) នេះ បន្ទាប់ពីមានការចំអកតាមរយៈការបង្ហោះតាមបណ្ដាញសង្គម ប្រឆាំងនឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលធ្វើឲ្យអាប់អួដល់ទំនាក់ទំនង រវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំង២។

ប្រទេសឥណ្ឌា និងរុស្សី មានចំនួនអ្នកទេសចរច្រើនជាងគេ ក្នុងការទៅលេងប្រទេសម៉ាល់ឌីវ ដែលជាការតជាប់គ្នានៃប្រជុំកោះដែលមានពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាត នៅក្នុងមហាសមុទ្រឥណ្ឌា ដែលជាកន្លែងសម្រាប់រមណីយដ្ឋានប្រណីតជាច្រើន។ យោងតាមធនាគារពិភពលោកបានឲ្យដឹងថា វិស័យទេសចរណ៍មានស្ទើរតែមួយភាគបីនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។

សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន EaseMyTrip លោក Prashant Pitti បាននិយាយថា ការកក់សំបុត្រទៅម៉ាល់ឌីវត្រូវបានផ្អាក «ដោយគ្មានកំណត់»។

ទោះបីជាទីក្រុង New Delhi និងទីក្រុង Male មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាយូរអង្វែងណាស់មកហើយក៏ដោយ ក៏ទំនាក់ទំនងចាប់ផ្ដើមតានតឹង តាំងពីប្រធានាធិបតី លោក Mohamed Muizzu ឡើងកាន់អំណាច ក្នុងខែវិច្ឆិកា ដែលឈ្នះការបោះឆ្នោត ជាមួយនឹងយុទ្ធនាការ «India Out» (ឥណ្ឌាចេញ)។

ភាពចម្រូងចម្រាសលើការអត្ថាធិប្បាយពាក់ព័ន្ធនឹងលោក Modi ពីសំណាក់រដ្ឋមន្ត្រីម៉ាល់ឌីវ ៣នាក់ ដែលឥឡូវនេះកំពុងត្រូវបានព្យួរការងារ បានកើតឡើងស្របពេលដែលលោក Muizzu ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់លោក នៅប្រទេសចិន ចាប់ពីថ្ងៃទី ៨-១២ ខែមករា ដោយងាកចេញពីទម្លាប់របស់មេដឹកនាំម៉ាល់ឌីវភាគច្រើន ដែលជ្រើសរើសទីក្រុង New Delhi ធ្វើជាកន្លែងសំចតដំបូង ក្រោយជាប់ឆ្នោត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm