
នៅថ្ងៃចន្ទនេះ អេស្ប៉ាញណែនាំឲ្យពាក់ម៉ាស់នៅតាមមណ្ឌលសុខភាព បន្ទាប់ពីការហក់ឡើងខ្ពស់ករណីឆ្លងជំងឺ COVID-19 និងផ្តាសាយធ្ងន់ អំឡុងរដូវកាលបុណ្យទាន ។
តំបន់ចំនួន ៥របស់អេស្ប៉ាញ បានប្រកាសណែនាំឲ្យពាក់ម៉ាស់ មុនពេលជំនួបក្រសួងសុខាភិបាលវិសាមញ្ញនាថ្ងៃចន្ទនេះ ពេលដែលពួកគេពិភាក្សាលើការបន្តការពាក់ម៉ាស់នៅទូទាំងប្រទេស ។
តំបន់ Catalonia បានណែនាំឲ្យពាក់ម៉ាស់នៅតាមមណ្ឌលសុខភាព ខណៈតំបន់ Aragon ធ្វើដូចគ្នា ដោយពួកគេណែនាំឲ្យក្រុមកម្មករ និងប្រជាពលរដ្ឋទាំងអស់ ត្រូវពាក់ម៉ាស់នៅតាមទីសាធារណៈ ជាពិសេសនៅតាមទីកន្លែងដែលមានមនុស្សច្រើនកុះករ ។
អេស្ប៉ាញ ស្ថិតនៅក្នុងចំណោមប្រទេសនៅអឺរ៉ុបចុងក្រោយគេដែលបញ្ឈប់តម្រូវការពាក់ម៉ាស បន្ទាប់ពីការរីករាលដាលឆ្លងជំងឺ COVID-19 ៕