អាជ្ញាធរនឹងអភិវឌ្ឍន៍ឆ្នេរខេត្តកែប ទៅរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់

2024/01/09 06:48:37 am        115

ភ្នំពេញ៖ ក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ត គ្រោងនឹងអភិវឌ្ឍន៍ឆ្នេរខេត្តកែប ទៅជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលមានចម្ងាយប្រវែងប្រមាណជា ២ ៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដើម្បីទាក់ទាញ និងជំរុញឲ្យមានកំណើនទេសចរណ៍នៅកម្ពុជា ។

 ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់ កម្សាន្តសាធារណៈខេត្តកែប ដឹកនាំដោយឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គម្រោងនេះ នឹងកែលម្អឆ្នេរខ្សាច់ នៅតាមបណ្ដោយមាត់សមុទ្រ, រៀបចំសួនច្បារសាធារណៈ និងដាំដើមឈើ, ធ្វើផ្លូវចូលឆ្នេរសមុទ្រ, ផ្លូវជិះកង់កម្សាន្ត, រៀបចំកន្លែងមើលទេសភាពសមុទ្រ, បន្ទប់ទឹកសាធារណៈ, ចំណតរថយន្ត, រៀបចំឆ្នេរខ្សាច់កម្សាន្តសាធារណៈ, ដាក់រូបចម្លាក់ជាដើម ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា បច្ចុប្បន្នក្រុមការងារ បានចាក់ដីសម្រាប់រៀបចំដីចំណីឆ្នេរសមុទ្រ, ចាក់ដី និងខ្សាច់បំពេញតាមគំនូសប្លង់មួយចំនួន ខណៈក្រុមការងាក៏កំពុងដោះស្រាយទំនាស់មួយចំនួនជាមួយប្រជាពលរដ្ឋ ក្នុងការអនុវត្តគម្រោងនេះផងដែរ ។  

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា គម្រោងនេះ គឺជាចំណែកមួយចំនួន ក្នុងការទាក់ទាញភ្ញៀវទេសចរ ហើយជំរុញដល់ក្រុមការងារ ខិតខំដោះស្រាយផលប៉ះពាល់ មានការច្រុះឆ្នេរ និងបញ្ហាបរិស្ថានជាដើម ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ដើម្បីឲ្យគម្រោងនេះ ទទួលបានជោគជ័យ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ក៏ដូចជាវិស័យឯកជន ខណៈខេត្តកែប និងខេត្តមួយចំនួនទៀត នៅជាប់មាត់សមុទ្រ បាននិងកំពុងក្លាយជាបូលសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងការជំរុញលើវិស័យ ទេសចរណ៍ កម្ពុជាកំពុងអនុវត្តន៍យុទ្ធសាស្ត្រជាសរសស្ដម្ភចំនួន ៥ ក្នុងនោះមានការជំរុញការផ្សព្វផ្សាយទេសចរណ៍, ជំរុញការសម្របសម្រួល នៃការធ្វើបដិសណ្ឋារកិច្ច, ការផ្សព្វផ្សាយនូវទីផ្សារអទិភាពសំខាន់ មានបង្កើតផលិតផលទេសចរណ៍ និងបង្កើននូវប្រសិទ្ធភាពនៃឧស្សាហកម្មទេសចរណ៍ ហើយជឿជាក់ថា ការអភិវឌ្ឍន៍នូវឆ្នេរខ្សាច់ខេត្តកែបនេះ នឹងជំរុញកំណើនទេសចរណ៍ ស្របតាមគោលដៅផងដែរ ។

គួរបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃប្លង់គោលប្រើប្រាស់ដីក្រុងកែប សំដៅរៀបចំ និងអភិវឌ្ឍន៍ក្រុងកែបជាទីក្រុងទំនើបមានខ្យល់អាកាសធម្មជាតិបរិសុទ្ធ ឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក សម្រាប់ការស្នាក់នៅ ប្រកបការងារ និងទេសចរណ៍ ដែលមានគុណភាពបរិស្ថានរស់នៅល្អ ផាសុកភាព និងសុភមង្គល តាមរយៈការជំរុញការអភិវឌ្ឍន៍ទីក្រុង ក្នុងនោះមានគោលដៅទេសចរណ៍ឆ្នេរសមុទ្រ កោះ ធម្មជាតិ, ទីក្រុបៃតង បុរីលំនៅដ្ឋានស្ងប់ស្ងាត់ មជ្ឈមណ្ឌលការងារ ធុរកិច្ច អប់រំ សិក្សា ស្រាវជ្រាវ, គ្រប់គ្រង់ និងអភិបាលកិច្ចល្អ, ចីរភាព តុល្យភាព និងសមាហរណកម្មការអភិវឌ្ឍប្រកបដោយទឹកសមុទ្រខៀវស្រងាត់ និងខ្យល់អាកាសល្អបរិសុទ្ធ និងអភិវឌ្ឍន៍ ឲ្យក្លាយជាជ័យលាភីទីក្រុងឆ្នេរសមុទ្រ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm