វិមានឈ្នះ ឈ្នះ បានក្លាយជាមជ្ឈមណ្ឌលនៃការសិក្សាយ៉ាងគគ្រឹកគគ្រេង ពីសំណាក់សិស្សានុសិស្សទាក់ទងដំណើរការសន្តិភាពនៅកម្ពុជា

2024/01/09 03:09:35 pm        288

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានាក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះ បានថ្លែងថា វិមានឈ្នះ ឈ្នះ បានក្លាយជាមជ្ឈមណ្ឌលដ៏ធំមួយនៃការសិក្សាស្រាវជ្រាវយ៉ាង​គគ្រឹកគគ្រេង​ពីសំណាក់សិស្សានុសិស្ស ប្រតិភូជាតិ និងអន្តរជាតិ ទាក់ទងនឹងដំណើរការ​សន្តិភាព​ពេញលេញរបស់កម្ពុជា ក្រោយនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ គឺបន្ទាប់ពីមើលឃើញសិស្សានុសិស្ស ប្រតិភូ ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានមកទស្សនា សិក្សាស្វែងយល់​អំពីអត្ថន័យនៃ ការសាងសង់វិមានឈ្នះ ឈ្នះ ដែលស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា«វិមានឈ្នះ ឈ្នះ បានក្លាយទៅជាមជ្ឈមណ្ឌល ការ សិក្សា និងទស្សនាប្រកបដោយភាព​សន្ធោសន្ធៅ និង​គគ្រឹកគគ្រេង បង្ហាញនូវតឹកតាង អំណាស់អំណាងពិតប្រាកដជាក់លាក់ នៃសច្ចភាពតថភាពពិតប្រាកដពីប្រវត្តិសាស្រ្ត ដំណើរជាតិកម្ពុជា។ ជាពិសេសក្នុង ការក្លាយមកជាសក្ខីកម្មនៃការបញ្ចប់សង្រ្គាម​ស៊ីវិល​ទទួលបានសន្តិភាព ​និងការឯកភាពជាតិពេញលេញ ​ដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ សែន»។

សូមបញ្ជាក់ថា វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ​កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវ អត្ថន័យ​ដ៏មានសារសំខាន់ ចំនួន បីរួមមាន៖ ទី ១. កំពូល វិមាន ដែលមានជ្រុងបី តំណាង​ឲ្យនយោបាយគន្លឹះសំខាន់ៗ​ចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត,ទី២.ធានាអាជីព និងមុខរបរ និងទី៣.ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ),ទី ២. តួវិមាន ដែលមាន ជ្រុង ៥ តំណាង ឲ្យ យុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍន៍) ដែលជា យុទ្ធសាស្ដ្ររំលាយអង្គការ ចាត់តាំង នយោបាយ និង យោធា ខ្មែរក្រហម និង សារសំខាន់ ទី ៣.តួវិមាន មានជ្រុងប្រាំពីរ តំណាងកត្តានាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះនេះ ដើម្បីជាតឹកតាង និងផ្ទុកនៅឯកសារប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជា ជាពិសេសគឺភាព​ជាក់ស្តែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចបានបូជា​សាច់ស្រស់ឈាម ស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ ដោយបានសង្រ្គោះប្រជាជនកម្ពុជា​ឲ្យរួចផុតពី​វាលពិឃាត​របស់របប កម្ពុជាប្រជាធិបតេយ្យនោះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm