ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់

2024/01/09 08:38:12 am        300

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី៩ ខែមករា ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី“សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣ ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡង មិនបានលទ្ធផលល្អ សូមកុំបោះបង់ចោល គប្បីខិតខំប្រឹងប្រែងបន្តទៅមុខទៀត ខណៈផ្លូវនៅមានវែងឆ្ងាយសម្រាប់ក្មួយៗទាំងអស់គ្នា។

-សម្តេចធិបតី បានថ្លែងថា ខណៈក្មួយៗបានប្រឡងជាប់រហូតដល់ ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឪពុកម្តាយ និងអាណាព្យាបាល របស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់តបស្នងសងគុណដល់ពួកគាត់ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការធ្វើកំណែទម្រង់ និងកម្រិតសិក្សា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក ក៏ដូចជានាពេលនេះ របស់ក្រសួងអប់រំ គឺបានធ្វើឲ្យបេក្ខជនប្រឡងមានមោទកភាពយ៉ាងច្រើន ខណៈអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្តផងដែរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការកសាងមូលធនមនុស្សគឺជាកត្តាចម្បង និងចាំបាច់បំផុត ខណៈមូលធនមនុស្សនេះ គឺជាមុំទី១ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ​របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចតុស្តម្ភទាំងបួនសំខាន់ៗ សម្រាប់ការអប់រំ គឺដើម្បីចេះដឹងដោយគ្រប់ជ្រុងជ្រោយច្បាស់លាស់ ដើម្បីមានចំណេះធ្វើ ដើម្បីជាពលរដ្ឋល្អ និងដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនាជាដើម។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌ដែលបង្កើតឡើងនៅក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ បានផ្លាស់ប្ដូរវប្បធម៌អន្តរាគមន៍របស់ឪពុកម្ដាយ អាណាព្យាបាល មករួមគ្នាខិតខំជំរុញឱ្យកូន និងសិស្ស ធ្វើការប្រឡងដោយយុត្តិធម៌ និងការទទួលខុសត្រូវរៀងៗខ្លួន និងជំនួសនូវមនោសញ្ចេតនាជាលក្ខណចង្អៀត និងធំទូលាយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖«ឱ្យតែដល់ពេលប្រឡង ខ្ញុំឃើញមានសារនេះ សារនោះផ្ញើមកជាច្រើនតាមតេឡេក្រាម ប៉ុន្ដែខ្ញុំបានជូនពរទៅវិញឱ្យខិតខំរៀន និងឱ្យប្រឡងជាប់»។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣ ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុន មានយុទ្ធសាស្រ្ដចតុកោណរហូតដល់អាណត្តិនេះយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺមានស្នូលមួយនៃការពង្រឹងប្រទេសជាតិ គឺ «អភិបាលកិច្ច» ដែលជាធាតុផ្សំមួយសំខាន់ណាស់។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចបានចារឯកភាពឱ្យក្រសួង ស្ថាប័នចំនួន៥ ជ្រើសរើសមន្រ្ដីបន្ថែម តាមរយៈការប្រឡង។ ការអនុវត្តនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់មន្រ្ដីរាជការ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញដែលខ្លួនជ្រើសរើស ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយចូលរួមអភិឌ្ឍន៍ប្រទេសជាតិ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ជំនាញណាក៏ល្អដែរ ប៉ុន្ដែត្រូវរៀនជំនាញណាមួយឱ្យប្រាកដ នោះយើងអាចអភិវឌ្ឍន៍ខ្លួនឯងបានហើយ»។

-សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តស្វែងរក និងបង្កើនការស្វែងរកអាហារូបករណ៍នៅក្រៅប្រទេសសម្រាប់សិស្សប្រឡងចេញទៅសិស្សានៅក្រៅប្រទេសបន្ថែមទៀត។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់បណ្ដាសាកលវិទ្យាល័យនានាផងដែរ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សប្រឡងបាក់ឌុបឆ្នាំនេះ ជាពិសេសដល់សិស្សនិទ្ទេស A។


អត្ថបទដែលទាក់ទង

ឯកឧត្តម ស៊ី ជីនពីង អញ្ជើញធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបញ្ចប់​ទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល២ថ្ងៃ នៅកម្ពុជា
2025/04/18 12:16:19 pm        1
កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ គ្របដណ្តប់​លើវិស័យជាច្រើន
2025/04/18 11:44:05 am        1
ព្រះករុណាព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា
2025/04/14 10:18:01 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សមាជិក សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

2025/04/19 08:00:14 am
​លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ
2025/04/18 10:01:41 pm
​ក្រុមជំនួយ៖ កុមារហ្កាហ្សារស់រានដោយសារអាហារតិចជាង ១ដង ក្នុង ១ថ្ងៃ
2025/04/18 09:04:25 pm
​ក្រុមបុរាណវិទូរកឃើញប្រាសាទអាយុកាល ៤ពាន់ឆ្នាំមានសាកសពមនុស្សបូជាយញ្ញនៅប្រទេសប៉េរូ
2025/04/18 08:52:20 pm
​ជនប៉ាឡេស្ទីននាំគ្នាកាន់ទុក្ខសាច់ញាតិស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Jabalia
2025/04/18 08:51:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/17 09:29:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/13 05:07:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/18 03:18:43 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/18 07:34:14 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am