ឯកឧត្តម កែវ រតនៈ និងទូតអង្គគ្លេស អញ្ជើញចែករំលែកបទពិសោធន៍​ជូនសិស្ស ១៥០០នាក់ ក្នុងខេត្តពោធិ៍សាត់

2024/01/09 06:18:54 pm        133

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ នៅបរិវេណវិទ្យាល័យអូរតាប៉ោង ស្រុកបាកាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយខេត្តពោធិ៍សាត់ និងឯកឧត្តម Dominic Williams ឯកអគ្គរាជ​ទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ជូនដល់ សិស្សានុសិស្ស​ថ្នាក់ទី១២ ចំនួន១៥០៩នាក់ មកពីវិទ្យាល័យចំនួន៨ ក្នុងស្រុកបាកាន ស្រុក​តាលោ​សែនជ័យ និងក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងឯកឧត្តម​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះជួយស្រុកបាកាន និងស្រុកតាលោសែនជ័យផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា កម្ម​វិធី​ចែក​រំលែក​បទ​ពិសោធន៍​បែប​នេះ​ធ្លាប់​បាន​រៀបចំ​ជា​ច្រើន​លើក​ច្រើន​សារ​មកហើយ ជូនសិស្សានុសិស្សក្នុងស្រុកកណ្តៀង និងស្រុកក្រគរ តែនេះ​ជា​លើក​ទី១ ហើយសម្រាប់ស្រុកបាកានហើយគោល​បំណង គឺ​ដើម្បីចូលរួមចែករំលែកនូវពត៌មាន ការណែនាំ ជូនប្អូនៗដែលជាសិស្សត្រៀមប្រឡងបាក់ឌុបឆ្នាំថ្មី ដែលអាចចង់ដឹងពីឱកាសអប់រំ ក៏​ដូច​ជា​បទពិសោធន៍នានា ដើម្បីត្រៀមខ្លួនក្នុងការកសាងអនាគត់របស់ខ្លួន អនាគត់របស់គ្រួសារ និង​អនាគត​របស់ប្រទេស ។ ជាពិសេសគឺមានវត្តមាន ឯកឧត្តម Dominic Williams ឯកអគ្គរាជ​ទូត​អង់គ្លេសប្រចាំនៅកម្ពុជា អញ្ជើញចែករំលែកពត៌មាន បទពិសោធន៍ការងារ ការទូត​ទំនាក់​ទំនង​ទ្វេរភាគី រវាងអង្គគ្លេស និងកម្ពុជា ដោយបើក​ឱកាស​អោយ​ប្អូនៗ​អាច​សួរ​ជា​សំនួរ​ផ្សេង​ៗ​បាន។

ឆ្លើយតបទៅនិងសំនួររបស់សិស្សមកពីវិទ្យាល័យបាកាន អំពីទិសដៅអទិភាព និង​ចក្ខុ​វិស័យ​ចម្បង ក្នុងពេលបំពេញភារកិច្ច ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams បានលើកឡើងថាឯកឧត្តមចង់ឃើញការងាររបស់ ឯកឧត្តម បានផ្តល់​អត្ថ​ប្រយោជន៍​ជូន​ប្រជាជនខ្មែរ ដោយចង់បង្កើនទំនាក់ទំនងពានិជ្ជកម្ម រវាងប្រទេសទាំងពីរ ការជួយ​ដល់​វិស័យ​អប់រំ ជាពិសេសគឺការបង្កើតទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលថ្មីបច្ចុប្បន្ន ។

សូមបញ្ជាក់ដែរថា សិស្សានុសិស្សដែលបានចូលរួមទាំង១៥០៩នាក់ មកពីវិទ្យាល័យចំនួន៨ រួមមាន៖ វិទ្យាល័យពោធិ៍សាត់  វិទ្យាល័យទាចំរ៉ាត វិទ្យាល័យតលោ វិទ្យាល័យកោះស្វាយ វិទ្យាល័យបាកាន វិទ្យាល័យរំលេច វិទ្យាល័យព្រះម្លូរ និងវិទ្យាល័យអូរតាប៉ោង ។ ក្នុង​រយៈ​ពេល​មួយ​ព្រឹក​ពេញ សិស្សានុសិស្សជាច្រើនរូប បានសួរសំណួរជាច្រើន និងបានពិភាក្សា​ឆ្លើយ​ឆ្លង​ដោយ​ផ្ទាល់​ជាមួយឯកឧត្តម កែវ រតនៈ និង ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅកម្ពុជា ដោយភានស្និតស្នាលផងដែរ៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm