ការនាំចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អង់គ្លេស​ រំពឹងថា​ មាន​កំណើន​ល្អប្រសើរ

2021/06/23 02:12:09 pm        419

ភ្នំពេញ ៖ កម្ពុជា​រំពឹងថា ការនាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​អង់គ្លេស នឹង​មាន​កំណើន​ល្អប្រសើរ ដោយសារ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ និង​ទទួល​បាន​ការ​គាំទ្រ​ពី​អង់គ្លេស លើ​ការ​ទទួលបាន​ភាព​អនុគ្រោះ​នៃ​ការនាំចេញ​របស់​ទីផ្សារ​កម្ពុជា​ និង​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បាន​ខិត​កាន់តែ​ជិតគ្នា បន្ទាប់ពី​ចក្រភព​អង់គ្លេស​ចាកចេញពី​សហគមន៍​អឺរ៉ុប ។

ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មានBTVនៅ​ថ្ងៃទី២៣ ខែមិថុនានេះ​ថា ចំពោះ​ទំនាក់ទំនង​នៅ​ក្នុង​ពាណិជ្ជកម្ម​កម្ពុជា​-​អង់គ្លេស​ មាន​សភាព​ល្អប្រសើរ​នៅ​គ្រប់​ប្រតិបត្តិការ​ គឺ​ចាប់​តាំងតែ​ពីមុន​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​មកម្ល៉េះ​ ក្នុងនោះ ​បន្ទាប់​ការ​ចាកចេញ​របស់​អង់គ្លេស​ រដ្ឋាភិបាល​តាមរយៈ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ​បាន​បញ្ជាក់ថា​ អង់គ្លេស​នៅតែ​បន្ត​ភាព​អនុគ្រោះ​សម្រាប់​ការនាំចេញ​របស់​កម្ពុជាទៅកាន់​ទីផ្សារ​របស់ខ្លួន ។

ឯកឧត្តម បន្តថា ចំពោះ​ការនាំចេញ​នាំចូល​រវាង​កម្ពុជា​-​អង់គ្លេស​វិញ គឺ​ប្រព្រឹត្ត​ទៅជា​ធម្មតា​ ដូច​កាល​ចក្រ​ប្រភព​អង់គ្លេស​នៅ​ក្រោម​សហគមន៍​អឺរ៉ុប ​ដែលជា​ចំណុច​ល្អប្រសើរ​មួយ​ ដោយ​សង្កេតឃើញថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ គឺ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​មានការ​យោគយល់​គ្នា ជាពិសេស​ប្រទេស​អង់គ្លេស ​និង​កម្ពុជា បាន​កំពុង​ខិតជិត​គ្នា ​បន្ទាប់ពី​ចក្រភព​អង់គ្លេស​ចេញពី​សហគមន៍​អឺរ៉ុប​, ជាក់​ស្តែង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ​គឺ​សម្តែង​នូវ​ការ​ងា​ក​មក​ខិតជិត​ផ្ទាល់ ដោយ​យើង​រំពឹងថា ​ទំនាក់ទំនង​ជិតស្និត​របៀបនេះ​ គឺជា​ការ​ជំរុញ​បំពេញ​បំណង​របស់​កម្ពុជា​ ដើម្បី​ទៅ​ចរាចរ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ​កម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​។

ចំពោះ​ការនាំចេញ​សំលៀកបំពាក់​វិញ​, លោក កាំ​ង ម៉ូ​នី​ការ អគ្គលេខាធិការរង ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ លើកឡើងថា ពាក់ព័ន្ធ​ការនាំចេញ​វិស័យ​កាត់ដេរ ​និង​សំលៀកបំពាក់ នៅក្នុង​រយៈពេល៣ខែដើមឆ្នាំ ២០២១ នេះ មានការ​ស្រុតចុះ​បន្តិចបន្តួច​ ខណៈ​នៅក្នុង​ខែមេសា បាន​ងើប​ឡើងវិញ​ខ្លះៗ ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ។

ដោយឡែក​ចំពោះ​ទីផ្សារ​នាំចេញ​ទៅ​ប្រទេស​អង់គ្លេស​វិញ ​លោក​សង្ឃឹមថា​ ទៅ​ថ្ងៃ​ខាងមុខ ទីផ្សារ​នេះ​ នៅតែ​ល្អ​សម្រាប់​កម្ពុជា ដោយសារ​ប្រទេស​យើង​ទទួល​បាន GSP បន្ត​ការ​រួច​ពន្ធ​សម្រាប់​ការនាំចេញ​ប្រទេស​នោះ​។

ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា និង​អង់គ្លេស មានតម្លៃ​សរុប​ស ​២៥៨​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ខែ ​ឆ្នាំ​២០២១ ថយចុះ ​១៧,៧ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។ ក្នុងនោះ កម្ពុជា​នាំចេញ​ទំនិញ​មាន​ទឹក​ប្រាក់​សរុប ២៣៩ លាន​ដុល្លារ ទៅកាន់​ទីផ្សារ​អង់គ្លេស ​ថយចុះ ១៧ ភាគរយ ខណៈ​នាំចូល​ទំនិញ​ពី​អង់គ្លេស មានតម្លៃ​១៨​លាន​ដុល្លារ ​ថយចុះ ១៧​ភាគរយ​។

យោងតាម​ក្រសួងពាណិជ្ជកម្ម ភាគច្រើន​ទំនិញ​របស់​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​អង់គ្លេស​ មានដូចជា សំលៀកបំពាក់ ស្បែកជើង កង់ អង្ករ និង​ផលិត​កសិកម្ម​ដទៃទៀត ​ខណៈ​នាំចូល​ពី​អង់គ្លេស មានដូចជា ​រថយន្ត គ្រឿងចក្រ ភេសជ្ជៈ ឧបករណ៍​ទូរគមនាគមន៍​ និង​ថ្នាំពេទ្យ​។​ កាលពី​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​សម្រេច​បាន ៨៧៨ លាន​ដុល្លារ ​ថយចុះ​២៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩៕

​អត្ថបទ​៖ សុន រ៉ា​ឌី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm