ការបំផ្ទុះគ្រាប់បែកនៅប្រទេសប៉ាគីស្ថាន សម្លាប់នគរបាល ៥នាក់

2024/01/09 07:20:36 pm        124

ការបំផ្ទុះគ្រាប់បែកនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់នគរបាល ៥នាក់ក្នុងកាតព្វកិច្ចយាមកន្លែងចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង និងបង្ករបួសដល់មនុស្សជាង ២០នាក់កាលពីថ្ងៃចន្ទ (០៨ មករា) ដែលជាការវាយប្រហារចុងក្រោយបង្អស់ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅមុនការបោះឆ្នោតជាតិថ្ងៃទី០៨ ខែកុម្ភៈ។

ក្រុមឧទ្ទាមតាលីបង់ជនជាតិប៉ាគីស្ថាន ដែលជាក្រុមឆ័ត្រត្រូវគេស្គាល់ថាក្រុម តេរេក តាលីបង់ប៉ាគីស្ថាន (TTP) បានអះអាងទទួលខុសត្រូវលើការបំផ្ទុះនោះនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មានរ៉យទ័រ។

មន្ត្រីនគរបាលលោក ខាស៊ីហ្វ ហ្ស៊ូលហ្វីខា (Kashif Zulfikar) បាននិយាយថា ការបំផ្ទុះនេះបានត្រូវចំរថយន្តដឹកទំនិញពេញទៅដោយនគរបាលដែលកំពុងធ្វើដំណើរទៅយាមកន្លែងចាក់ថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងនៅក្នុងស្រុក បាជួរ (Bajur)។

ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅក្នុងប្រទេសប៉ាគីស្ថាន តែងតែកំណត់គោលដៅលើក្រុមចាក់ថ្នាំបង្ការជំងឺស្វិតដៃជើង ដោយជឿថាកិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ គឺជាឧបករណ៍របស់លោកខាងលិច ដើម្បីឈ្លបយកការណ៍លើពួកគេ និងធ្វើឱ្យជនជាតិមូស្លីមគ្មានកូនចៅ។ ក្រុម តេរេក តាលីបង់ប៉ាគីស្ថាន TTP បានធ្វើសង្រ្គាមប្រឆាំងនឹងរដ្ឋអស់ជាច្រើនឆ្នាំមកហើយ ដោយចង់ផ្ដួលរំលំរដ្ឋាភិបាល ហើយជំនួសដោយការគ្រប់គ្រងរបស់អ៊ីស្លាម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm