ការបោះឆ្នោតតៃវ៉ាន់៖ គណបក្សគួមីនតាង ស្នើឲ្យអ្នកបោះឆ្នោតជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព

2024/01/09 08:00:32 pm        166

តន្ត្រីរ៉ុក ត្រូវបានប្រគុំយ៉ាងគគ្រឹកគគ្រេង មានអ្នករាំនៅលើឆាកយ៉ាងសប្បាយរីករាយ ហើយមនុស្សរាប់ពាន់នាក់ កំពុងគ្រវីទង់ជាតិតៃវ៉ាន់។

ការប្រមូលផ្តុំនយោបាយដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍សម្រាប់បេក្ខជនរបស់របស់គណបក្សគួមីនតាង (KMT) សម្រាប់ការបោះឆ្នោតមេដឹកនាំនៅថ្ងៃទី១៣ ខែមករា បានដំណើរការយ៉ាងពេញទំហឹង។

អ្នករៀបចំបានស្រែកថា៖«សូមផ្តល់ឲ្យខ្ញុំនូវមេដឹកនាំម្នាក់មក។ អ្នកចូលរួមដ៏ច្រើន បានស្រែកបន្ទរថា «លោក Hou You-ih!»នៅពេលដែលលោក Hou សម្លឹងមើលនោះ មិត្តរួមការងាររបស់ខ្លួនគឺ លោក Jaw Shaw-kong បានយកមីក្រូហ្វូន ហើយបានចាប់ផ្តើមរិះគន់ជាទូទៅប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាច(DPP)។

លោកបាននិយាយដោយគ្រវីម្រាមដៃថា៖«តើពួកគេដើរតាមផ្លូវណា? ផ្លូវទៅសង្រ្គាម!»។ «ផ្លូវដែលនាំកោះតៃវ៉ាន់ ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬក៏ផ្លូវដែលនាំទៅរកភាពមិនប្រាកដប្រជា!»។

នៅពេលដែលកោះតៃវ៉ាន់ កាន់តែខិតជិតដល់ការបោះឆ្នោត នៅចុងសប្តាហ៍នេះ គណបក្ស KMT កំពុងប្រឹងប្រែងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថា ពួកគេប្រឈមមុខនឹងជម្រើសរវាងសង្រ្គាម និងសន្តិភាពជាមួយនឹងប្រទេសចិន។

ទីក្រុងប៉េកាំង បានទាមទារកោះស្វ័យគ្រប់គ្រងនេះថា ជាកម្មសិទ្ធិរបស់ខ្លួន ហើយខណៈពេលដែលខ្លួន ជំរុញឲ្យមាន«ការបង្រួបបង្រួមដោយសន្តិភាព» នោះ ប៉ុន្តែទីក្រុងនេះ ក៏មិនបានច្រានចោលការប្រើប្រាស់កម្លាំងក្នុងការដណ្តើមយកកោះតៃវ៉ាន់ដែរ។

ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនៃការគ្រប់គ្រងរបស់គណបក្ស DPP ដែលគាំទ្រអធិបតេយ្យភាព ប្រទេសចិន បានបង្កើនវត្តមានយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដោយឥតឈប់ឈរ ដោយធ្វើអ្វីដែលហៅថា សង្គ្រាមតំបន់ប្រផេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm