អង្គការ JMAS សន្យាថាបន្តគាំទ្រការងារបោសសម្អាតមីននៅកម្ពុជា រហូតសម្រេច គោលដៅដែលគ្រោងទុកនោះ

2024/01/09 09:00:41 pm        135

អង្គការ JMAS  ជប៉ុន តាមរយៈអាជ្ញាធរមីន ក្រៅពីបាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំពោះការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រដល់កិច្ច ប្រតិបត្តិការ​សកម្មភាព​មីន​មនុស្សធម៌របស់អង្គការ JMAS នៅកម្ពុជា ក្រោម​ភាព​ជាដៃគូជាមួយ​មជ្ឈ​មណ្ឌល​សកម្មភាព​មីន​កម្ពុជា។ អង្គការ JMAS នេះក៏បានសន្យាថា នឹង​បន្ត​ចូល​រួម​ជួ​យ​គាំទ្រ​ដល់​ការងារ​បោស​សម្អាត​មីននៅកម្ពុជា រហូតដល់កម្ពុជាបានសម្រេចនូវគោលដៅដែលគ្រោងទុកនោះ។

ការសន្យាបែបនេះរបស់លោក KARUBE Masakazu ប្រធានអង្គការ Japan Mine ActionService_JMAS ប្រចាំកម្ពុជា ខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុ​ប្រធាន​ទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ​ស្តីពី​ភាព​ជាដៃ​គូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជានាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅ​ទីស្នាក់​ការអាជ្ញាធរមីន ។

ក្នុងជំនួបនោះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លីធុជ បាន​សម្តែង​នូវ​ការ​សោកស្តាយ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជូនចំពោះរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែលបានបាត់បង់អាយុជីវិត និងទទួលរងគ្រោះថ្នាក់ក្នុងគ្រោះរញ្ជួយដី កាលពី​ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០២៤។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូល​រួម​ដល់​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា រយៈពេលជាង ៣០ ឆ្នាំ ក្នុងនោះអង្គការ JMAS បានចូលរួមចាប់តាំងពីឆ្នាំ២០០២ និង​បោស​សម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានប្រមាណជាង ១៧ គីឡូ​ម៉ែត្រ​ក្រឡា ក៏ដូចជាចូលរួមដល់កិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ ក្នុងខេត្តបន្ទាយមានជ័យ ខេត្ត​បាត់ដំបង និងខេត្តស្ទឹង ត្រែង។ ការចូលរួមរបស់ JMAS ពិតជា​បាន​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់ ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៍បានគូសបញ្ជាក់បន្ថែមទៀតថា សកម្មភាពមីន គឺជា​កិច្ចការ​ចាំបាច់​ក្នុង​ការរួម ចំណែកកាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ មុន​នឹង​ចាប់​ផ្តើម​ការងារបោសសម្អាតមីន ប្រជា ពលរដ្ឋតាមមូលដ្ឋានមួយចំនួន មិនមាន​ដី​សុវត្ថិភាព​ប្រើ​ប្រាស់​គ្រប់​គ្រាន់​សម្រាប់បង្កបង្កើនផល ប៉ុន្តែបច្ចុប្បន្ននេះ តំបន់មួយចំនួននៅប្រទេសកម្ពុជា បាន​ទទួល​ដី​សុវត្ថិភាព​គ្រប់គ្រាន់ ហើយជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ លទ្ធផលទាំងនេះ បាន​មក​ពីការរួម ចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងនោះ​ប្រទេស​ជប៉ុន​គឺ​ជាដៃគូ​មួយយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន។

ក្នុងនាមជប៉ុនជាមិត្តវិស័យមីនដ៏លេចធ្លោមួយរយៈពេលជាង ៣០ឆ្នាំ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ច​ប្រជុំ​កំពូល​សៀមរាប-​អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជានៅតែត្រូវការការគាំទ្រពីប្រទេសជប៉ុន ក៏​ដូច​ជា​ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​កិច្ច​ប្រជុំកំពូលនេះទទួលបានជោគជ័យ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm