៤៥ ឆ្នាំកន្លងផុត ពលរដ្ឋនៅតែចងចាំ និងដឹងគុណជានិច្ចចំពោះថ្ងៃ ៧មករា

2024/01/09 09:14:09 pm        337

ប្រជាពលរដ្ឋ និងយុវជន បានអះអាងថា បើគ្មានមហាជ័យជម្នះ៧ មករា ១៩៧៩ទេ យើង​មិន​មាន​អ្វី​ៗទាំងអស់ដូចថ្ងៃនេះទេ នេះជាសច្ចៈធម៌​ប្រវតិ្តសាស្រ្ត​ដែល​មិន​អាច​បុគ្គល​ណា​បដិសេធ​បាន​ឡើយ។

ការលើកឡើងរបស់ប្រជាពលរដ្ឋ និងយុវជនកាយរិទ្ធកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា នៃ​វិទ្យាល័យជ័យវរ្ម័នទី៧ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល យ៉ាងដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​កម្ម​វិធី​ប្រារព្ធ​ពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ៧មករា នាព្រឹកថ្ងៃទី៩ ខែ​មករា ឆ្នាំ២០ ២៤។ ពួកគាត់បន្តថា ក្នុងនាមជាកូនចៅជំនាន់ក្រោយ បានយល់ដឹង ចងចាំ​ជា​និច្ច និងចាត់ទុកថា បើគ្មានមហាជ័យជម្នះ៧មករា ១៩៧៩ទេ យើង​គ្មាន​អ្វីៗ​ទាំង​អស់​ដូច​ថ្ងៃ​នេះ​ទេ, នេះជាសច្ចៈធម៌ប្រវតិ្ត សាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។

ក្នុងពិធីនោះដែរ ឯកឧត្តម សែ សុខន អនុ​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ក៏បានអានសុន្ទរកថា​ដ៏មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយរំលេចឱ្យដឹងថា ថ្ងៃទី៧ ខែ​មករា ឆ្នាំ២០ ២៤ គឺជាខួបលើកទី៤៥ ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និង​រំដោះ​ចេញ​ផុត​ពី​របបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ដឹកនាំដោយ ប៉ុល ពត ដែល​បាន​ប្រែ​ក្លាយកម្ពុជា ទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ប៉ុ​ន្តែ​ក្រោយ​ពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោមការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និងការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិក និង​មគ្គុទេសក៍​ឯក បាននាំមកនូវសុខសន្តិភាព ហើយពលរដ្ឋមា នសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើ នគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹម​នឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិផងដែរ៕  អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm