ក្រសួងយុត្តិធម៌ប្រកាសដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ

2024/01/09 11:19:08 pm        138

ភ្នំពេញ ៖ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣នេះ បានប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធនាការចំនួន២នេះ រួមមាន ទី១ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ទី២យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

​ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ រួមនឹង ក្រុមការងារអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ក្រុមការងារយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ ថ្លែថា តាមរយៈយុទ្ធនាការទាំងពីរនេះ ក្រសួងយុត្តិធម៌នឹងពន្លឿនធ្វើការដោះស្រាយសំណុំរឿងក្រៅប្រពន្ធតុលាការ និងសំណុំរឿងកកស្ទះនៅតាមតុលាការឲ្យបានឆាប់រហ័សបំផុត និងប្រកបដោយយុត្តិធម៌។ ឯកឧត្តមបន្តថា បច្ចុប្បន្នសំណុំរឿងក្នុងតុលាការបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដូច្នេះតុលាការទាំងអស់ត្រូវតែធ្វើការដោះស្រាយឲ្យបានឆាប់រហ័សបំផុតដោយមិនត្រូវទុកឲ្យរឿងក្តីនៅបន្តកកស្ទះទៀតនោះទេ។

ឯកឧត្តម កើត រិទ្ធ អះអាងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋណារងនូវភាពអយុត្តិធម៌ពីតុលាការ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារអនុវត្តយុទ្ធនា ដើម្បីការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ហើយក្រុមការងារនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតាលាការទាំងនោះ។ ឯកឧត្តមបញ្ជាក់ថាតាមរយៈការអនុវត្តយុទ្ធនាការ នឹងផ្តោសំខាន់លើសំណុំរឿងក្ដីចំនួន ៣ គឺ សំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន, សំណុំរឿងពាក់ព័ន្ធនឹងចរាចរណ៍ និងសំណុំរឿងពាក់ព័ន្ធនឹង អត្រានុកូលដ្ឋាន។

ក្នុងឱកាសនោះឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានព្រមានដល់ក្រុមការងារទទួលពាក្យបណ្តឹងនៃការដោះ ស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការមិនត្រូវធ្វើ «ត្រីងៀតឈ្លៀតពង» នោះឡើយ ហើយប្រសិនបើរកឃើញថាការដោះស្រាយមិនមានភាពប្រក្រតី ប្រព្រឹត្តអំពើពុករលួយនឹងទទួលទោសចំពោះមុខច្បាប់ ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm