Norwich City ទិញ​បាន​ខ្សែប្រយុទ្ធ​កូ​សូ​វ៉ូ Milot Rashica ពី Bremen តំលៃ ៩​លាន​ផោន​

2021/06/23 09:42:00 pm        57

​បាល់ទាត់៖ ​ក្រុម​ឡើង​ថ្មី Norwich City បានសំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​សូ​វ៉ូ Milot Rashica ពី​ក្លិប​បាល់ទាត់អាល្លឺម៉ង់ Werder Bremen ក្នុង​តំលៃ ៩លាន​ផោន​។

​​កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា ៤ឆ្នាំ​លេង​អោយ​ក្លិប​នៅ Carrow Road និង​ក្លាយជា​កីឡាករ​ដំបូង​ដែល​មកដល់​មុន​រដូវ​កាល​ថ្មី​ខាងមុខ​។ ​Milot Rashica បាន​និយាយថា នេះ​ជា​ក្តី​សុ​បិ​ន្ត​ក្លាយជា​ការពិត​ដែល​បាន​ផ្លាស់​មកកាន់​ក្របខណ្ឌ English Premier League ដែលជា​ក្របខណ្ឌ​បាល់ទាត់​កំពូល​លើ​លោក​។ ​Milot Rashica ស៊ុត​បញ្ចូល​ទី​បាន ២៧គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១០០លើក​អោយ Werder Bremen បន្ទាប់ពី​ផ្ទេរ​ពី​ក្លិប​ហូ​ឡង់ Vitesse Arnhem នៅ​ឆ្នាំ២០១៨​។

​​Rashica ធ្លាប់ជា​កីឡាករ​យុវជន​របស់​ក្រុម​អាល់​បា​នី​ តែ​ក្រោយមក​ក៏​ផ្លាស់​សញ្ជាតិ​មកលេង​អោយ​ក្រុម​ជំរើសជាតិ​កូ​សូ​វ៉ូ​នៅ​ឆ្នាំ២០១៦ បង្ហាញខ្លួន​បាន ៣២លើក​។ ​Norwich City ដែលជា​ក្រុម​ជើងឯក League Championship រដូវ​កាល​មុន បាន​លក់​ចេញ​កីឡាករ​ឆ្នើម​របស់ខ្លួន កីឡាករ​អា​ហ្ស​ង់​ទីន Emiliano Buendia ទៅកាន់ Aston Villa កាលពី​ខែ​មុន​ក្នុង​តំលៃ ៣៣​លាន​ផោន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        131
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        145
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm