នាយករដ្ឋមន្ត្រី៖លីបង់កំពុងធ្វើការលើដំណោះស្រាយការទូតចំពោះជម្លោះព្រំដែនជាមួយអ៊ីស្រាអែល

2024/01/10 12:11:58 am        53

នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីកាទី (Najib Mikati) បាននិយាយកាលពីថ្ងៃចន្ទថា លោកកំពុងធ្វើការលើដំណោះស្រាយការទូត ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាជាមួយកងទ័ពអ៊ីស្រាអែល នៅតាមព្រំដែនភាគខាងត្បូង។

លោក មីកាទី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖«យើងបានរំលឹកឡើងវិញថា យើងស្វែងរកស្ថិរភាពជាអចិន្ត្រៃយ៍ និងអំពាវនាវឲ្យមានដំណោះស្រាយសន្តិភាពអចិន្ត្រៃយ៍ដោយបង្ហាញពីការត្រៀមខ្លួនរបស់លីបង់ក្នុងការចូលរួមការចរចា ដើម្បីសម្រេចបាននូវស្ថិរភាពរយៈពេលវែងនៅភាគខាងត្បូងរបស់ខ្លួន។

លោកមីកាទី បានថ្លែងថា ប្រទេសលីបង់ បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងគោរពតាមសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ ដែលបានចេញក្នុងឆ្នាំ ២០០៦ ដែលបានអំពាវនាវឲ្យបញ្ចប់អរិភាពរវាងក្រុមហេសបូឡា និងកងទ័ពអ៊ីស្រាអែល និងការដកកងកម្លាំងអ៊ីស្រាអែលចេញពីប្រទេសលីបង់ ដើម្បីខ្លួនទទួលបានការធានាចាំបាច់ថា ការឈ្លានពានរបស់អ៊ីស្រាអែល នឹងមិនបន្តទៅទៀត»។

កាលពីថ្ងៃចន្ទផងដែរ ការបាញ់កាំភ្លើងធំរបស់អ៊ីស្រាអែល បានកំណត់គោលដៅទៅភូមិភាគខាងត្បូងនៃប្រទេសលីបង់គឺ Tayr Harfa, Houla និង Yarine។ ទន្ទឹមនឹងនេះ ក្រុមហេសបូឡា បាននិយាយថា ក្រុម ប្រយុទ្ធជនរបស់ខ្លួន បានវាយប្រហារទីតាំង Ruwaisat Al-Alam នៅក្នុងកសិដ្ឋាន Shebaa ដែលគ្រប់គ្រង តំបន់ Shtula នៅភាគខាងជើងប្រទេសអ៊ីស្រាអែល និងទីតាំង Jal-Al-Alam របស់អ៊ីស្រាអែលមួយផ្សេងទៀត។

ក្រុមហេសបូឡា បានប្រកាសកាលពីព្រឹកថ្ងៃចន្ទថា មេបញ្ជាការជាន់ខ្ពស់ម្នាក់ និងសមាជិកម្នាក់ទៀតនៃក្រុមយោធា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែលសំដៅលើរថយន្តរបស់ពួកគេនៅក្នុងភូមិ Khirbet Selm ភាគខាងត្បូងនៃប្រទេសលីបង់។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm