អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិកមិនប្រាកដថា យន្ដហោះធនBoeing 737 MAX បានបិទបន្ទះទ្វារជាប់ដែរឬយ៉ាងណាទេ

2024/01/10 01:25:22 am        110

អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាមេរិកឬ(NTSB)បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនមិនទាន់អាចប្រាប់បាននៅឡើយថាតើបន្ទះទ្វារបន្ទប់បើកបរដែលបានរកឃើញក្រោយពីប៉ើងចេញពីយន្ដហោះដឹកអ្នកដំណើរបូអ៊ីង737 MAX 9របស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញ នៅកណ្ដាលអាកាសកាលពីសប្ដាហ៍មុននោះ ត្រូវបានគេបិទជិតត្រឹមត្រូវដែរឬយ៉ាងណាទេ

វិស្វករអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាមេរិក លោកក្លីន គ្រូកសេង(Clint Crookshanks) បានប្រាប់សន្និសីទសារព័ត៌មានក្នុងក្រុងផតលែនថា អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនជាតិ មិនទាន់រកឃើញបាឡុង៤ទៀត ដែលទប់ទ្វារកុំអោយរបើកចេញនោះ នៅឡើយទេ។ ហើយយើងក៏នៅមិនសម្រេចយ៉ាងណាដែរ ប្រសិនបើបាឡុងទាំងនោះ នៅមានភ្ជាប់ទីនោះដដែល។

ការអត្ថាធិប្បាយនេះ បានធ្វើឡើង បន្ទាប់ពី ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញ និងប្រតិបត្ដករ

យន្ដហោះបូអ៊ីហើង 737 MAX 9 របស់អាមេរិកផ្សេងទៀត ដែលជាក្រុមហ៊ុនអាកាសចរណ៍យូណាយធីត អ៊ែរឡាញ បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេមិនបានរកឃើញបំណែកជាច្រើនដែលបាត់នៅលើយន្ដហោះដែលកំពុងជួសជុលនៅឡើយទេ ហើយវាចោទជាការព្រួយបារម្ភថ្មីមួយទៀតនៅក្នុងចំណោមអ្នកជំនាញឧស្សាហកម្មអំពីរបៀបយន្ដហោះប្រភេទបូអ៊ីងដែលត្រូវបានគេផលិតឡើងលក់ដាច់បំផុតនោះ។

អាជ្ញាធរអាកាសចរណ៍សហព័ន្ធ(FAA) បានផ្អាកប្រើប្រាស់យន្ដហោះប្រភេទ 171 MAX 9 កាលពីថ្ងៃសៅរ៍ទី៦មករា បន្ទាប់ពីបន្ទះទ្វារមួយបានប៉ើងចេញពីយន្ដហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍Alaska Airlines បន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋានក្រុងផតលែនរដ្ឋអូរេហ្គិនបានបន្ដិច កាលពីថ្ងៃសុក្រទី៥មករា ហើយបានបង្ខំអោយអាកាសយាននិកប្រញាប់ចុះចតដោយសុវត្ថិភាព៕


អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        24
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm