ឯកឧត្តម ហែម វណ្ណឌី រាយការណ៍ពីអាណត្តិកិច្ច និងរបៀបវារៈជាអាទិភាព​របស់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជូនរដ្ឋសភា

2024/01/10 04:29:52 pm        262

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាល​ពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំសហការី​ដែល​ជា​ថ្នាក់​ដឹកនាំ​ក្រសួង​ទៅ​កាន់​វិមាន​រដ្ឋសភា ដើម្បីរាយការណ៍ជូន “គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់” (គណៈកម្មការទី៩) របស់រដ្ឋសភា ដែល​ដឹកនាំ​ដោយ​​លោកជំទាវ និន សាផុន។

 

នៅក្នុងបទបង្ហាញនោះ ឯកឧត្តមបានផ្តល់នូវទិដ្ឋភាពទូទៅ នៃអាណត្តិកិច្ចរបស់ក្រសួង អភិក្រម​នៃ​ការ​អនុវត្តបេសកកម្ម របៀបវារៈជាអាទិភាព ព្រមទាំងស្ថានភាពរួម បញ្ហាប្រឈម និង​កាលានុវត្តភាព​នៅ​ក្នុងវិស័យនានាក្រោមអាណត្តិកិច្ចរបស់ក្រសួង។

 

អាណត្តិកិច្ចចំនួន១០ ដែលត្រូវបានរាយការណ៍ជូនគណៈកម្មការទី៩ រួមមាន វិស័យឧស្សាហកម្ម, វិស័យ​សហគ្រាសធុតូច និងមធ្យម និងសិប្បកម្ម, ការងារកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព (តាមរយៈសហគ្រិនខ្មែរ), ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, វិស័យទឹកស្អាត, ការងារ​វិទ្យាស្ថានជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ការងារវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍, ការងារវាយតម្លៃទទួលស្គាល់, ការងារមាត្រាសាស្ត្រ, ការងារស្តង់ដារូបនីយកម្ម បទប្បញ្ញត្តិ​បច្ចេកទេស និងការវាយតម្លៃភាពអនុលោម។

 

ការរាយការណ៍ផ្ទាល់មុខជូនរដ្ឋសភានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងចំពោះអាណត្តិកិច្ចទាំង​អស់​របស់ខ្លួន និងការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈម និង​ប្រើប្រាស់​កាលា​នុវត្តភាព​នៅក្នុ​ងវិស័យទាំងនេះ។ នេះក៏ជាវេទិកា​ដ៏សំខាន់​មួយ​សម្រាប់​ការ​ទំនាក់ទំនង​ប្រកប​ដោយ​តម្លាភាព និងកិច្ចសហការរវាងក្រសួង និងអង្គនីតិប្បញ្ញត្តិ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        69
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        118
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm