ប្រតិភូ​តំណាងរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នាំយក​អំណោយ​ជូន​ដល់​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​

2021/06/24 12:32:26 am        338

​ភ្នំពេញ៖ ​ថ្ងៃទី​២៣ មិថុនា​នេះ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​តំណាង​ឯកឧត្ដម ខៀវ កញ្ញា​រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ដឹកនាំ​ប្រតិភូ ចុះ​ពិនិត្យមើល​វឌ្ឍនភាព​កា​ងារ​របស់​មន្ទីរ​ព័ត៌មាន ខេត្ត​ព្រះសីហនុ​ បាន​ឆ្លៀតឱកាស​សាកសួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​មាន​អង្ករ ២៥០គីឡូ មី ២០កេស ទឹកបរិសុទ្ធ ២០កេស អាល់កុល ៣កាន ​និង​ថវិកា ៤លាន​រៀល ប្រគល់ជូន​ដល់​មន្ទីរ​ព័ត៌មានខេត្ត​ព្រះសីហនុ ដើម្បី​ទុក​សម្រាប់​ដោះស្រាយ​ជីវភាព ក្នុង​កំឡុង​ពេល​ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-​ដ​១៩។

​លោក ឱ សារឿន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ពី​ស្ថានភាព​ការងារ​ទូទៅ​របស់​មន្ត្រី​រាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ស្ថិត​ក្នុង​បរិបទ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​បន្តការងារ​ជំនាញ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធានការ​សុខាភិបាល និង​អនុសាសន៍ ៣​កុំ ៣​ការពារ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​បាន​បន្ថែមថា មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួចរាល់គ្រប់ៗ​គ្នា​។

ដោយឡែកនា​រយៈពេល​កន្លងមក មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្រោម​ការដឹកនាំ​ពី​រដ្ឋបាលខេត្ត​ក្នុងការ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។

​ឯកឧត្ដម​បណ្ឌិត សុខ ប្រសិទ្ធិ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត រដ្ឋមន្ត្រី និង​សំដែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ត្រី​រាជការ​ នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​បំពេញការងារ​ តាម​ជំនាញ​ទទួល​បាន​លទ្ធផល​ល្អ​ទោះបី​ស្ថិតក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​ដែល​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង ​ដល់​ការងារ​វិស័យសេដ្ឋកិច្ច​ និង​សុខមាលភាព​សង្គម និង​បាន​ចូល​អនុវត្តន៍​ការងារ​ដោយ​មិន​គិតពី​ភាព​នឿយហត់ រួមជាមួយ​រដ្ឋបាលខេត្ត​ក្នុងការ​ប្រយុទ្ធ​ប្រ​ឆាំ​ជំងឺ​កូ​វីដ​-១៩​។

ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ-​១៩​ ជា​សកល​មិនទាន់​ថយចុះ​ដូចជា​នៅ​កម្ពុជា​យើង​ជំងឺ​កូ​វីដ​១៩​មានការ​ឆ្លង​រាលដាល​គួរឱ្យ​ព្រួយបារម្ភ ឯកឧត្ដម​បាន​ណែនាំ​មន្ត្រីក្រោមឱវាទ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ជាពិសេស​ត្រូវអនុវត្ត​តាម​វិធាន ៣​ការពារ ៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​។

​ឯកឧត្តម​ សុខ ប្រសិទ្ធិ បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ទាំងអស់ ត្រូវ​បន្ត​រក្សា​និរន្តរភាព​ការងារ​ជំនាញ​អោយ​បាន​ល្អ និង​ត្រៀម​លក្ខ​ណៈ​ជានិច្ច​ក្នុងការ​រង់ចាំ​ទទួល​បទបញ្ជា​ពី​រដ្ឋបាលខេត្ត​ ក្នុងការ​ទប់ស្កាត់ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត​ព្រះសីហនុ​៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm