បណ្តាមគ្គុទេសក៍ទេសចរណ៍នាំគ្នាពង្រឹងគោរពក្រមសីលធម៌ខ្លួនក្រោយមានការណែនាំពីក្រសួង

2024/01/10 07:23:11 pm        91

ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍រាជធានីភ្នំពេញ និងបណ្តាមគ្គុទេសក៍ទេសចរណ៍ បាន​សហការ​គា្ន​ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អប្រសើរ ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្រឡាញ់​ពេញចិត្ត ក្រោយពីក្រសួង​ទេសចរណ៍​បាន​ជូន​សេចក្ដី​ណែនាំ​ស្តីពី​ការ​ពង្រឹង​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តជូនភ្ញៀវទេសចរអន្តរជាតិនានា។

លោក ឈុន សំណាង ប្រធានសមាគមន៍ទេសចរណ៍ប្រចាំរាជធានីភ្នំពេញ ថ្លែងប្រាប់ BTV នៅថ្ងៃ​ទី១០ ខែមករានេះថា មគ្គុទេសក៍ទេសចរណ៍ គឺជាអ្នកដឹកនាំភ្ញៀវ បកប្រែ​ភាសា​ណែនាំ​ដើរ​កម្សាន្ត​នៅ​តាម​បណ្តា​គោលដៅទេ​សចរណ៍សំខាន់ៗនានា ដែលមានក្រមសីលធម៌វិជ្ជាជីវៈ របស់​ខ្លួន​ច្បាស់លាស់ ​ហើយថា កន្លងមកយើង​ក៏​បាន​ណែនាំ​មគ្គុទេសក៍​ទេសចរណ៍​យើង​ទាំង​អស់​ត្រូវ​គោរព​ក្រម​សីលធម៌វិជ្ជាជីវៈនេះ ដើម្បីបង្កើនភាពទាក់ទាញ និងការផ្តល់ក្តីស្រឡាញ់ពីភ្ញៀវ និង​ទាក់​ទាញ​ឲ្យគេមកទស្សនាកម្ពុជា ម្តងហើយចង់មកទស្សនាម្តងទៀត។

បណ្តាប្រតិបត្តិករមគ្គុទេសក៍ទេសចរណ៍ថ្លែងថា អំឡុងពេលទេសចរណ៍កម្ពុជា កំពុង​ងើប​ឡើង​វិញ​ជា​បណ្តើរ​ៗនេះ យើងទាំងអស់គ្នាជាមគ្គុទេសក៍ទេសចរណ៍មានអាជ្ញាបណ្ណត្រឹមត្រូវ គឺ​បាន​ខិតខំ​គោរព​ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លាំងណាស់ ពិព្រោះបើយើងមិនគោរព គឺធ្វើ​ឲ្យ​ប៉ះពាល​ខូច​មាត់​ប្រទេសជាតិ ខូចទេសចរណ៍របស់កម្ពុជា។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា ការងារមគ្គុទេសក៍​ទេសចរណ៍​បច្ចុប្បន្ន​មិន​មាន​បាតុភាព​អាក្រក់​កើត​ឡើង​នោះ​ទេ​ ហើយការចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពីកា​រ​ពង្រឹង​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត គឺគ្រាន់តែ​ការ​ក្រើន​រំលឹក​ឲ្យ​មគ្គុទេសក៍​ទេសចរណ៍​ខិតខំ​ផ្តល់​សេវា​បដិសណ្ឋាកិច្ចល្អ ឲ្យភ្ញៀវស្រឡាញ់ចេញចិត្ត។

សូមបញ្ជាក់ថា នៅក្នុងសេចក្តី​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​បាន​ណែនាំ​មគ្គុទេសក៍​ទេសចរណ៍​ប្រតិបត្តិ​ការងារ​ ៨ចំណុច ដែលមានដូចជា ណែនាំឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវ​ទាមទារ​ប្រាក់​កំរៃ​ក្រៅសេវាពីភ្ញៀវ ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ មិនត្រូវដើរតួធ្វើជាការីទេសចរណ៍ ត្រូវ​ផ្តល់​ព័ត៌មានពិត និងត្រូវចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ និងការ​ទប់ស្កាត់​បទ​ល្មើស​នានា​ក្នុងវិស័យទេសចរណ៍ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        204
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm