ខេត្ត​កំពត​ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ១៧​នាក់​បន្ថែម និង​មាន​អ្នកជា​សះស្បើយ ៥០​នាក់​

2021/06/24 12:53:57 am        383

​កំពត៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១​នេះ យោង​តាម​លទ្ធផល នៃ​ការវិភាគ​វត្ថុ​សំណាក​រក​មេរោគ​កូ​វីដ​-១៩ និង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ចំនួន ១៧​នាក់ (​ស្រី ១១​នាក់​) ស្រប​ពេល​ដែលមាន​អ្នក​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​ចំនួន ៥០​នាក់​។​

​ហើយ​ករណី​អ្នក​វិជ្ជមាន​ទាំង ១៧​នាក់​ខាងលើនេះ ត្រូវ​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ មណ្ឌល​ព្យាបាល​ក្នុង​ខេត្តកំពត​។ បច្ចុប្បន្ន​ក្រុម​ឆ្លើយតប​បន្ទាន់ បាន​នឹង​កំពុង​ស្រាវជ្រាវ​រក​ទីតាំង និង​កំណត់​មុខសញ្ញា​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ទាំង ៣០​នាក់​ខាងលើ​ជា​បន្តទៀត​។ ចំណែក​អ្នក​ដែល​បានជា​សះស្បើយ​ទាំង ៥០​នាក់ ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រលប់​ទៅ​គេហដ្ឋាន​វិញ ហើយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន​សុខភាព​រយៈពេល ១៤​ថ្ងៃ​បន្ត​ទៀត​។​

​អាជ្ញាធរ​ខេត្តកំពត នៅតែ​អំពាវនាវ​ឱ្យ​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ខាងលើ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការយក​សំណាក​ទៅពិនិត្យ ក្នុងករណី​សង្ស័យថា​មាន​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់​ថា ​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា​នេះ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ទូទាំង​ខេត្តកំពត មាន​ចំនួន ១១០៦​នាក់ កំពុង​សម្រាក​ព្យាបាល ចំនួន ៣៧១​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៧២៤​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន ១១​នាក់​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm