លោក Friedrich Merz ប្រធានសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់អាល្លឺម៉ង់ បានអំពាវនាវជាថ្មីម្តងទៀតដល់លោកអធិការបតី អូឡាហ្វ សូល ( Olaf Scholz) ឲ្យបញ្ឈប់ការស្ទាក់ស្ទើរចំពោះ ការផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅ Taurus ដល់ប្រទេសអ៊ុយក្រែន។

លោកប្រធាន CDU ជឿជាក់ថា៖«ការស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅ Taurus គួរតែបញ្ឈប់» ហើយថា នៅទីបំផុត លោកសូលគួរតែបោះបង់ចោលការនិយាយឡើងវិញរបស់ខ្លួនលើបញ្ហានេះ។

មេដឹកនាំគណបក្សប្រឆាំងធំជាងគេរបស់ប្រទេសអាល្លឺម៉ង់ បានបន្ថែមថា៖ «នេះជាជំនួយដ៏សំខាន់បំផុត សម្រាប់ប្រទេសអ៊ុយក្រែន»។
លោក Merz ក៏បានស្វាគមន៍ចំពោះការអំពាវនាវនាពេលថ្មីៗនេះរបស់លោកសូលសម្រាប់សម្ព័ន្ធមិត្ត នៅក្នុងសហភាពអឺរ៉ុប ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឆ្ពោះទៅរកការគាំទ្រដល់អ៊ុយក្រែន។
មន្ត្រីរូបនេះ បានថា៖«នេះគឺជាសញ្ញាដ៏ល្អមួយ។ ទោះបីជាយ៉ាងណាក៏ដោយ នេះក៏គួរតែជាករណីសម្រាប់ប្រទេសអាល្លឺម៉ង់ខ្លួនឯងដែរ» ដោយពន្យល់ថា ប្រសិនបើរដ្ឋាភិបាលសហព័ន្ធយល់ព្រមផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងមីស៊ីលតម្រង់គោលដៅនេះ «សេចក្តីថ្លែងការណ៍របស់លោកអធិការបតី ក៏នឹងមានភាពជឿជាក់ជាងនេះផងដែរ»។