អគ្គនាយកស៊ីម៉ាក់ សំណូមពរឲ្យមានច្បាប់ហាមឃាត់ការសម្លាប់ និងការបរិភោគសាច់សុនខ​នៅកម្ពុជា

2024/01/10 08:42:09 pm        284

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាលធ្វើច្បាប់ហាមឃាត់ការបរិភោគសាច់សុនខ(ឆ្កែ) នៅកម្ពុជា និង​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទោសដ​ល់ជនល្មើសទៅតាមច្បាប់ជាធរមានផងដែរ។

តាមរយៈហ្វេសបុកផ្ទាល់ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង រតនា បានលើក ឡើងថា​ សូមអបអរសាទរចំពោះប្រទេសកូរ៉េខាងត្បូងបានសម្រេចដាក់ច្បាប់ហាមឃាត់ ការ​បរិភោគ​សាច់សុនខ​កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ!! ច្បាប់ហាមឃាត់​បរិភោគ​សាច់​សុនខ​នេះ អាចធ្វើការផាកពិន័យជនល្មើសជាង២២,០០០ដុល្លារ ឬជាប់គុក៣ឆ្នាំ។

ឯកឧត្តមបានបន្តថា នៅកូរ៉េខាងត្បូងមានអាជីវកម្មចិញ្ចឹមសុនខលក់សាច់ជាង ៣៥០០កន្លែង និង​លក់​សាច់​សុនខចំនួនជាង ៣០០០កន្លែង មានសុនខចំនួនប្រមាណជាង ១.៥លានក្បាល។ ប្រពៃណី​កូរ៉េការបរិភោគសាច់សុនខបានចាក់ឫសជ្រៅតាំងពីសម័យបុរាណមកម៉្លេះ តែកូរ៉េ​ខាងត្បូង​នៅ​តែកែប្រែបាន។

ក្រឡេកមកមើល​កម្ពុជាយើងវិញ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា មាន​ប្រពៃណី​ទំនៀម​ទម្លាប់​ថ្លៃថ្លូ មិនបរិភោគសាច់សុនខនេះតាំងពីបុរាណកាលមកម៉េះ ប៉ុន្តែបច្ចុប្បន្ននេះ មាន​អ្នក​បរិភោគសាច់សុនខកាន់តែច្រើនឡើងៗ ជាពិសេសក្នុងចំណោមយុវជននេះតែម្តង។

យោង​តាមឯកសារស្រាវជ្រាវបានឱ្យដឹងថា មានការសម្លាប់សុនខយកសាច់មានប្រមាណ២-៣​លាន​ក្បាល​ក្នុង​មួយឆ្នាំៗ ហើយកន្លែងសុនខឃាត សុទ្ធតែគ្មាន​ច្បាប់​អនុញ្ញាត​ឡើយ​ដូច​នេះ​ការ​បរិភោគ​សាច់សុនខអាចប្រឈមនឹងគ្រោះសុខភាពសាធារណៈផងដែរ តែអ្វីកាន់​គ្រោះ​ថ្នាក់​ថែម​ទៀត​នោះ​គឺ​ប្រពៃណីទំនៀមទម្លាប់ដ៏​ផូរផង់របស់ដូនតាខ្មែរត្រូវបានបំផ្លាញ ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សីលធម៌​សង្គម និងភ្លៀវទេសចរអន្តរជាតិមួយចំនួនមិនចង់មកទស្សនាកម្ពុជា ដោយសារ​ទិដ្ឋភាព​អវិជ្ជមាន នៃការធ្វើអាជីវកម្មសម្លាប់សត្វសុនខធ្វើជាអាហារនេះ!!។ នេះ​បើ​តាម​ការលើកឡើងរបស់ឯកឧត្តម ហេង រតនា ដដែល។

ឯកឧត្តមបាន គូសបញ្ជាក់ថា«ខ្ញុំយល់ថាខ្មែរអាចធ្វើបាន នៅចំពោះ​មុខ​កម្ពុជា​ក៏​មាន​ច្បាប់​គ្រប់​គ្រង​សត្វ និង​ចំណី​អាហារ​មួយ​ចំនួន​ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អាច​យក​មក​អនុវត្តន៍​ហាម​ឃាត់​បាន និងទន្ទឹងនឹងនេះ សូមសំណូមពរចលនាកសាងច្បាប់មួយនៅព្រះរាជាណាចក្រនេះ ដើម្បី​ហាម​ឃាត់​ការ​បរិភោគសាច់សុនខ និងដាក់ទោសចំពោះជនល្មើសតាមច្បាប់តែម្តង!»។

សូម​បញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅ អាជ្ញាធរខេត្តសៀមរាប បាន​ប្រកាស​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្មទិញលក់ និងសម្លាប់សត្វឆ្កែផងដែរ ដើម្បីទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​ជំងឺ​ឆ្កែឆ្កួត និងជំងឺផ្សេងៗទៀតដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។ ការហាម​នេះ​រដ្ឋ​បាល​ខេត្ត​ក៏​បានលើកឡើងផងដែរថា«តាំងពីបុរាណកាលរៀងមក សត្វសុនខ ឬសត្វឆ្កែ ត្រូវបាន​ប្រជាជន​ទូទាំង​ពិភពលោក ជាពិសេសប្រជាជនខ្មែរយើង បានចាត់ទុកជា​សត្វ​ចិញ្ចឹម​ដ៏​ស្មោះត្រង់​របស់​មនុស្ស ហើយសត្វឆ្កែមានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចម្ការ ហ្វូងសត្វ ជួយ​ក្នុង​វិស័យ​យោធា(ការរកមីន និងគ្រាប់មិនទាន់ផ្ទុះ)បានល្អទៀតផង៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm