នគរបាលខណ្ឌឫស្សីកែវ ធ្វើបង្ហាញមុខជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីកាប់ប្លន់

2024/01/10 09:00:39 pm        524

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវ ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​ និង​ធ្វើការ​បង្ហាញ​មុខ​ជា​សាធារណៈ នៅព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ ធី សុបញ្ញារិទ្ធ ហៅផល្លា ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន), និងទី២.ឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​(មានសារធាតុញៀន)។

ការធ្វើបង្ហាញមុខជនសង្ស័យទាំងពីរនាក់នេះលោក វរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ​នគរបាល​​ខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង ២នាក់ ត្រូវបាន​កម្លាំងជំនាញ​របស់​អធិការដ្ឋានខណ្ឌសហការជាមួយកម្លាំង​នគរបាលការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់កាលពីយប់ ថ្ងៃទី០៨ ខែ មករា ឆ្នាំ ២០២៤ នៅចំណុច ផ្លូវលេខ ១០០៣ ភូមិ គង្គាផុស សង្កាត់ទួល សង្កែ ទី២ ខណ្ឌឬស្សីកែវ បន្ទាប់​ពី​ធ្វើ​សកម្មភាពប្លន់ បានតែរយៈពេល ៤ថ្ងៃ ។

លោកអធិការបានអោយដឹងថាទៀតថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅមានករណី កាប់ ប្លន់យក ម៉ូតូម៉ាក ហុង ដាឌ្រីម ១គ្រឿង នៅចំណុច​ដើម​ប្រេង​ខ្យល់ ស្ថិតនៅខាងជើង កាំកូស៊ីធី តាមផ្លូវលេខ ១០០៣ ក្នុង សង្កាត់ទួល​សង្កែទី២។​ នៅ​ក្នុង​សកម្មភាព ជនសង្ស័យ ២នាក់ បានប្រើដាវកែច្នៃ ភ្ជង់គំរាមជនរងគ្រោះ ដែលកំពុង តែ​ចុះប​ត់​ជើង ​ប្លន់យកម៉ូតូ ម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 1IN.8015 មួយ​គ្រឿង​បាន​សម្រេច​។ បន្ទាប់ពីមានករណី ប្លន់ដោយមានបទបញ្ជាពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយ លោក​វរសេនីយ៍ឯក ប៊ុន សត្យា ស្នងការង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌកម្លាំង នគរបាលខណ្ឌ បានសហការជាកម្លាំង ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ២នាក់​ព្រម​ទាំង​ដក​ហូតបានម៉ូតូម៉ាកធូដេ ១គ្រឿងផងដែរ។

 លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថាថា ជនសង្ស័យ ជាមុខ សញ្ញាចាស់ ប្លន់ និង លួច យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធនាគារ និងបានប្រើប្រាស់គ្រឿងញៀនផងដែរ៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm