មន្រី្តជំនាញ ចុះកំណត់យកអ្នកមានជំនាញពីដូនតា និងមានស្នាដៃ ផ្នែកចម្លាក់ប្រាក់-ស្ពាន់ ឱ្យក្លាយទៅជាមរតកមនុស្សរស់ នៅឃុំកោះចិន

2024/01/10 09:28:14 pm        325

មន្រី្តជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ចុះសិក្សាស្រាវជ្រាវស្រង់ស្ថិតិ ឈានដល់ការចុះកំណត់និយាមកា (ហៅកាត់UTM) ដើម្បីកំណត់យកតំបន់មានសក្តានុពលផ្នែក​ចម្លាក់ប្រាក់-ស្ពាន់ និងអ្នកមានចំណេះជំនាញពីដូនតា និងមានស្នាដៃល្អ ក្លាយទៅជាមរតកមនុស្សរស់ នៅឃុំកោះចិន ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

លោក អាន សុធា ប្រធានការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះថា ក្នុងផែនការ នៃការិយាល័យ ដែលដឹកនាំដោយលោកស្រី មួង សារឹម ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ក្នុងឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំបានចង្អុលបង្ហាញដល់មន្រី្តជំនាញចុះសិក្សាស្រាវជ្រាវស្រង់ស្ថិតិ ឈានដល់ការចុះកំណត់និយាមកា(ហៅកាត់UTM) ដើម្បីកំណត់យកនូវព័ត៌មានអ្នកផលិត ប្រជាពលរដ្ឋ អាជីវករ និងសិល្បករ មានស្នាដៃផលិតចម្លាក់ប្រាក់-ស្ពាន់នៅឃុំកោះចិន ដែលជាតំបន់ប្រវតិ្តសាស្រ្ត ឲ្យមានលទ្ធផលជាក់លាក់ ដើម្បីងាយស្រួល ដល់អ្នកសិក្សាស្រាវជ្រាវ ឬសាធារណជន ដែលមានបំណងចង់ស្វែងរកទីតាំងម្ចាស់អាជីវកម្មផ្នែកចម្លាក់ប្រាក់-ស្ពាន់ គឺគ្រាន់តែទាញយកទូរស័ព្ទដៃ រួចវាយអក្សរ UTM នោះ នឹងរកទីតាំងឃើញ (តើអ្នកនោះឈ្មោះអ្វី និងផលិតចម្លាក់ប្រាក់-ស្ពាន់)។ ពិសេសយើងចងក្រងសៀវភៅមគ្គុទេសក៍នេះ ក៏ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យដឹងថា កម្ពុជា មានតំបន់តែមួយគត់​សម្រាប់​ខេត្តកណ្តាល គឺស្រុកពញាឮ មានចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ស្មិត និងឲ្យក្លាយទៅជាតំបន់​ទេសចរមួយ សម្រាប់ពិភពលោក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ចូលរួមលើកកម្ពស់វិស័យ​សិល្បៈចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ស្មិតនេះ ឲ្យកាន់តែរីកចម្រើន។

លោក អាន សុធា បានបញ្ជាក់ទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់មន្រី្តជំនាញទាំងអស់នេះ គឺដើម្បីឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណតិ្តទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង ដោយមិនចាំបាច់គ្រូពីសាលានោះទេ។ ដោយសារគាត់ គឺជាគ្រូនៅតាមតំបន់នីមួយៗដែលមានចំណេះជំនាញស្រាប់ នឹងចែករំលែកហ្វឹកហាត់សិស្សបន្តបន្ទាប់បន្ថែមទៀត ឲ្យសិស្សមានចំណេះដឹង និងមានសក្តានុពលផ្នែកចម្លាក់ប្រាក់-ស្ពាន់ ដើម្បីចូលរួមថែរក្សា និងអភិរក្សចំណេះជំនាញដូនតានេះ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm