អាជ្ញាធរបន្តចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យច្បារអំពៅ

2024/01/10 09:46:24 pm        204

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានបន្តសកម្មភាព​ក្នុងការ​ចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់​សិស្សានុសិស្សវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ដើម្បីបញ្ចៀបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ ។

លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ ទទួលផែនការងារសន្តិសុខ បានប្រាប់​ឱ្យដឹងថា បញ្ហាគ្រឿងញៀននេះ ​គឺជាការងារអាទិភាព​ចម្បង ដែលរាជរដ្ឋាភិបាល​អាណត្តិទី៧ កំពុងយកចិត្តទុកដាក់ក្នុងការ​ប្រយុទ្ធប្រឆាំង ​។ ដូច្នោះ​អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏កំពុងខិតខំ​បន្តបង្ក្រាប ​និងដាក់ចេញនូវយន្តការ​ចុះផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ដល់ពលរដ្ឋ​ និងតាមសាលា និង​វិទ្យាល័យទាំងអស់នៅក្នុងមូលដ្ឋាន ​ដើម្បីជាការ ក្រើនរំលឹកដល់​សិស្សានុសិស្ស​ដែល​ជា​ទំពាំងស្នងឬស្សី ឱ្យជៀសឆ្ងាយដាច់ខាត និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ។

លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែននគរបាល​ប្រឆាំង​គ្រឿងញៀន បានប្រាប់ឱ្យដឹងថា ថ្ងៃនេះ នគរបាលជំនាញ ​បានធ្វើការពន្យល់ ​និងបង្ហាញដល់ក្មួយៗ សិស្សានុសិស្ស ពីចំណុចជាច្រើន ​នៃផលវិបាកអំពីគ្រឿងញៀន ​ដោយសិស្សានុសិស្ស ក៏បាន​ផ្ដោះផ្ដង​ជាមួយ​សំណួរ និងការ​ងឿងឆ្ងល់​មួយចំនួនរបស់ពួកគាត់​មកកាន់​សមត្ថកិច្ចវិញផងដែរ ដើម្បី​សុំការបកស្រាយបញ្ជាក់ ។

សិស្សានុសិស្ស យល់ឃើញថា ពួកគាត់​បាន​យល់​ជ្រាប​កាន់តែច្បាស់ ពីចំណុចដែលពួកគាត់​ពុំសូវបានដឹង​ លើផល​ប៉ះពាល់​ នៃ​គ្រឿងញៀន ​បន្ទាប់ពី​បានចូលរួមក្នុងការស្តាប់ការ​ពន្យល់​ណែនាំរបស់នគរបាលជំនាញនៅថ្ងៃនេះ ។ សិស្សានុសិស្ស បន្ថែមថា គ្រឿងញៀន គឺជា​ដើមចមចម្បងបំផុត នៃការ​បំផ្លាញ​ធនធាន​មនុស្ស គ្រួសារ ​និងសង្គមជាតិទាំងមូល ។

គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បាន​មានប្រសាសន៍ថា ​បញ្ហា​គ្រឿងញៀន​នេះ ​គឺជាការងារអាទិភាពចម្បងទី០៤ ​ដែល​រាជ​រដ្ឋាភិបាលអាណត្តិទី៧ ត្រូវយ​កចិត្តទុក​ដាក់គិតគូរ​ ក្នុងការទប់ស្កាត់ និងបង្ក្រាបវាឱ្យ​មានប្រសិទ្ធភាពខ្ពស់បំផុត ខណះដែលបញ្ហាគ្រឿងញៀននេះ មិនមែនជួបប្រទះតែនៅក្នុងប្រទេសកម្ពុជា១នោះទេ នៅបណ្តាប្រទេសមហាអំណាចធំៗលើសកលលោក ក៏ដោះស្រាយវាមិនទាន់មានភាពល្អប្រសើរនៅឡើយនោះដែរ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm